Monday, March 27, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមគ្នាធានាឲ្យការបោះឆ្នោតនាពេលខាងមុខត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនដល់ប្រជាពលរដ្ឋចេញពីទីរួមខេត្តក្រចេះ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវរួមគ្នាធានាឲ្យបានសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងគ្មានការគំរាមកំហែង។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ស្ថិតនៅទីរួមខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសុំចេញសារពីទីនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់ ត្រូវរួមគ្នាធានាឲ្យបានសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ រដូវចូលឆ្នាំ ជារដូវត្រូវសប្បាយរីករាយ។ នៅថ្ងៃខាងមុខ ការបោះឆ្នោតមកដល់ ធ្វើយ៉ាងឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការគំហែងកំហែង”។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវ ឲ្យគ្រប់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខត្រូវឃោសនាកម្មវិធីនយោបាយរបស់ខ្លួនដោយតម្លាភាព ដោយយកអ្នកផ្សាយពាណិជ្ជកម្មជាគំរូ ដោយគ្មានការជេរប្រមាថ។ ដូច្នេះសង្ឃឹមថា បក្សនយោបាយនានាត្រូវគោរពដោយក្រមសីលធម៌ ដែលរៀបចំដោយគជប និងស្របតាមច្បាប់ គណបក្សនយោបាយផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀតថា ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋ មិនមែនតែគណបក្សប្រជាជនកម្ពុជាមួយទេនៅត្រង់លេខរៀងនៅឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី៤ គាំទ្រលេខរៀងទី៤ ប៉ុន្តែសុំប្អូនយល់ឲ្យបានច្បាស់ថា ការបោះឆ្នោតនីមួយៗ សុទ្ធតែមានការចាប់ឆ្នោត៕





No comments:

Post a Comment