Monday, March 27, 2017

ហ្វេសបុក សីហា ៖ បែកធ្លាយលិខិតរបស់ព្រះអង្គម្ចាស់ស៊ីុសុវត្ថិ ធម្មិកោ ផ្ញេីជូនលោក កឹម សុខា សុំរំលាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះ​សីហនុ !

នៅមុននេះបន្តិច ទំព័រហ្វេសបុក សីហា បានបង្ហោះនូវលិខិតបែកធ្លាយរបស់ព្រះអង្គម្ចាស់ ស៊ីុសុវត្ថិ ធម្មិកោ ផ្ញេីជូនលោក កឹម សុខា សុំរំលាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះ​សីហនុ និងសុំតែងតាំងសារជាថ្មី ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖
បែកធ្លាយលិខិតរបស់ព្រះអង្គម្ចាស់ស៊ីុសុវត្ថិ ធម្មិកោ ផ្ញេីជូនលោក កឹម សុខា សុំរំលាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះ​សីហនុ !
ថ្ងៃនេះហ្វេសប៊ុកផេក សី ហា យើងខ្ញុំសូមទម្លាយនូវលិខិតរបស់ព្រះអង្គម្ចាស់ ធម្មិកោ សុំរំលាយ គណៈកម្មាធិការប្រតិបត្តិខេត្តព្រះ​សីហនុហើយសុំតែងតាំងសារជាថ្មី ដេីម្បីជូនបងប្អូនប្រជាពលរដ្ធខ្មែរក្នុងនិងក្រៅប្រទេសបានដឹងនិងពិចារណាអំពីស្ថានភាពសុខភាពពិតប្រាកដ របស់បក្សសង្គ្រោះជាតិបច្ចប្បន្នដែលប្រៀបបានទៅនឹង ” ការផ្ទុះភ្នំភ្លេីងបន្តកន្ទុយគ្នាក្នុងជំរុំព្រះអាទិត្យ!
ក្តៅណាស់ ក្តៅគ្រប់ទិសទី នៅក្នុងជំរុំព្រះអាទិត្យ។ ភ្លើងមួយកំពុងឆេះពន្លត់មិនទាន់ផង ភ្លើងមួយទៀតឆាបឆេះឡើង។ សុទ្ធតែភ្លើងពីគ្រប់ទិសទី៖ ពីជើង ពីត្បូង ពីលិចពីកើត ពីលើ ពីក្រោម! តើឲ្យលោកប្រធានថ្មីដោះស្រាយយ៉ាងណា? នេះទំនងជាកម្មពៀររបស់គាត់ទេពីព្រោះ គាត់បាននាំភាពក្តៅក្រហាយដល់គ្រួសារមិនអស់ចិត្តដោយសារតែរឿងអាស្រូវស្រីញី ២យប់ ១០ដង ឥឡូវនាំភាពក្តៅក្រហាយ​ដល់​ជំរុំព្រះ​អាទិត្យ​ទាំងមូលតែម្តងដោយសារតែចំហាយកញ្ជ្រោងបិសាច​នៅជាប់នឹងខ្លួន។
ភ្លើងថ្មីមួយទៀតដែលកំពុងដុតរោលជំរុំព្រះអាទិត្យពេលនេះគឺ ឆាបឆេះនៅក្នុងខេត្តជាប់មាត់សមុទ្រ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានក្រុមការងារខេត្តព្រះសីហនុបានសរសេរលិខិត​មួយច្បាប់ផ្ញើជូនលោក កឹម សុខា ប្រធានថ្មីសុំរំសាយគណៈកម្មាធិការប្រតិបត្តិខេត្តព្រះ​សីហនុ ហើយសុំតែងតាំងសារជាថ្មី។ ក្នុងលិខិតទៅកាន់លោក កឹម សុខា កាលពីថ្ងៃទី ១១ មីនា ឆ្នាំ ២០១៧ ព្រះអង្គម្ចាស់ធម្មិកោ បានបញ្ជាក់ថា សមាសភាពថ្មីនៃគណៈកម្មា​ធិការ​ប្រតិបត្តិខេត្តដែលទើបតែត្រូវបានរុះរើនោះឆ្លុះបញ្ចាំងពីភាពគ្រួសារនិយមពេញទី​ដែលធ្វើឲ្យសកម្មជន និងអ្នកគាំទ្រថ្នាក់មូលដ្ឋានជ្រួលច្របល់ និងបាក់ទឹកចិត្តយ៉ាងខ្លាំង។ ព្រះអង្គម្ចាស់​ ធម្មិកោ បានចាត់ទុកបញ្ហានេះថាកំពុងបំផ្លិចបំផ្លាញគណបក្សសង្គ្រោះជាតិឲ្យរលំរលាយហើយ។ នេះជាហេតុផលដែលព្រះអង្គសុំរំសាយគណៈកម្មាធិការប្រតិបត្តិខេត្តនេះចោល និងត្រូវរៀបចំជ្រើសរើសសារជាថ្មី។
ពុទ្ធោអើយ តើមេបក្សព្រះអាទិត្យដែលចេញពីសមាជវិសាមញ្ញខុសលក្ខន្តិកះបក្សនិងបំពានច្បាប់ ពេលនេះត្រូវដោះស្រាយរបៀបណា? ដោះបញ្ហាណាមុន បញ្ហាណាក្រោយ? បើបញ្ហាធំបំផុតគឺ បញ្ហាសមាជវិសាមញ្ញខុសច្បាប់មិនទាន់ដឹងថាដោះស្រាយរបៀបណាផងនោះ? ថារឿងសមាជខុសច្បាប់ជារឿងធំ ចុះរឿងការជ្រួលច្របល់របស់សកម្មជន និងអ្នកគាំទ្រថ្នាក់ក្រោមមិនធំទេឬ? សុទ្ធតែជាបញ្ហាធំទាំងអស់ សុទ្ធតែជារឿងអាយុជីវិតរបស់គណបក្សទាំងអស់ដែលមិនអាចមិនដោះស្រាយបាននោះទេ។ តែថាបើដោះក៏ពិបាករកច្រកចេញដែរ សុទ្ធតែជាបញ្ហាលេបស្លាក់ខ្ជាក់ស្លែង។ មើលទៅជំរុំព្រះអាទិត្យពិតជាមិនអាចទ្រាំទ្រនឹងកម្តៅព្រះអគ្គីរាប់ពាន់អង្សារបែបនេះបានទេទោះជាត្រូវយកទឹកប៉ុន្មានស៊ីុទែនទៅស្រោចក៏មិនអាច​ជួយបង្អន់និងបន្ថយកម្តៅបានដែរ។
នៅចំពោះមុខបញ្ហានេះ មេបក្សព្រះអាទិត្យថ្មីមិនដឹងអង្គុយលើកៅអីបានប៉ុន្មានថ្ងៃទៀតទេ។ កូនចៅថ្នាក់ក្រោមជាច្រេីន បាននិងកំពុងចាប់ផ្តើម count down បណ្តើរៗហើយជាពិសេសភាគី​ខាង​មេបក្សចាស់ពីព្រោះពួកគេបន់ឲ្យតែលោក​ កឹម សុខា លាចុះចេញ ដើម្បីអាចជ្រើរើសប្រធានឡើងវិញ​ដូចអ្វីដែលកើតឡើងក្នុងខេត្តព្រះសីហនុស្រាប់។ នេះជាលទ្ធផលចេញពីការរៀបចំ​របស់​មេបក្សថ្មី​ដែលស្រវាយកតែគ្នីគ្នារបស់ខ្លួន ភ្លេចគិតដល់បក្សពួករបស់អតីតមេបក្សចាស់​នាំឲ្យពួកគេ​ក្តៅក្រហាយ​បែបនេះ។ នៅមានខេត្តជាច្រើនទៀតដែលកំពុងកើតមានរឿងដូចគ្នានេះដែរ។ នេះនៅមិនទាន់រាប់បញ្ហាអតីតមេឃុំមកពីគណបក្ស សម រង្ស៊ី និង សិទ្ធិមនុស្ស ដែលត្រូវគេកាត់ប្រាក់ខែ​ដោយសារតែត្រូវទៅឈរឈ្មោះឲ្យបក្សសង្គ្រោះជាតិផងនោះទេ។
ស្ថានភាពសុខភាពបែបនេះពិតជាធ្ងន់ធ្ងរលើសពីជំងឺមហារីកទៅទៀតដែលមេបក្សថ្មីមិនអាចជួយសង្គ្រោះបក្សខ្លួនឯងបានឡើយ កុំថាឡើយដល់ទៅសង្គ្រោះជាតិស្អីនោះ៕

No comments:

Post a Comment