Monday, March 27, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថាអាណាព្យាបាល ពិតជាមានអំណរសាទរចំពោះសមិទ្ធផលថ្មីលើទឹកដីចាស់

នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិតជាមានអំណរសាទរចំពោះសមិទ្ធផលថ្មីលើទឹកដីចាស់នាពេលនេះ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី «វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ» ស្ថិតនៅទីរួមខេត្តក្រចេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិស័យអប់រំយើងមានការរីកចម្រើនទៅមុខ ជាលំដាប់ក្រោយពីរបបប្រល័យពូជសាសន៍មក ដោយចាប់ផ្តើមពីការរៀនក្រោមដើមឈើ យកធ្យូងធ្វើជាដីសសម្រាប់សរសេរ ពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថា អគារសិក្សានេះនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តក្រចេះនេះ លោកក៏បានបញ្ជាក់បន្ថែមថា ខេត្តក្រចេះនេះ ក៏ជាមូលដ្ឋានក្នុងការតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ផងដែរ៕




No comments:

Post a Comment