ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកជូនប្រជាពលរដ្ឋ និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ចូលរួមលុបបំបាត់គ្រឿងញៀន អំពើហិង្សា ដើម្បីលើកកម្ពស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះ សូមចូលរួមថែរក្សា ការពារ អណ្តូងទាំងនេះ ទុកជាផលប្រយោជន៍រួមគ្នាសម្រាប់សហគមន៍ឱ្យបានគង់វង្សយូរអង្វែង។
ជាមួយនឹងអំណោយក្នុងម្នាក់ៗ សារុង ១ ក្រមា ១ និងថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋប្រមាណ ២០០នាក់ បានសំដែងនូវក្តីរំភើបរីករាយដោយបានការយកចិត្តទុកដាក់ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកនៅឆ្ងាយផ្ទះដូចមុនទៀតឡើយ។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០១០មក កាកបាទក្រហមកម្ពុជាបានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះបានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង ហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។ ដោយឡែក សម្រាប់ខេត្តកំពត បានទទួលអណ្តូងសរុបចំនួន៨៦អណ្តូង៕

No comments:
Post a Comment