Tuesday, July 04, 2017

សាលាខេត្តសៀមរាប រៀបចំពិធីជួបសំណេះសំណាលជាមួយប្រតិភូក្រុងតឺចូវ ប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលជាមួយប្រតិភូទីក្រុងតឺចូវនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជា។
ពិធីសំណេះសំណាលនាពេលនោះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាតំណាងលោកអភិបាលខេត្ត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុងតឺចូវ នៃសារធាណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោក Xu Ningning ប្រធានក្រុមប្រតិភូមពាណិជ្ជកម្មចិន-អាស៊ាន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មានរយៈពេលជាយូរយារណាស់មកហើយ ហើយភាគីចិនមិនត្រឹមតែជាមិត្តប៉ុណ្ណោះទេ ថែមទាំងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយសម្រាប់កម្ពុជាទៀតផង ដែលបានផ្តល់ជំនួយឥតសំណង កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើទឹកដីកម្ពុជា៕





No comments:

Post a Comment