Tuesday, July 04, 2017

សមាជិកបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ​ខាងត្បូង​ ប្រារព្ធខួប​អនុស្សាវរីយ៍​លើកទី ៦៦​ ថ្ងៃបង្កើត​គណបក្ស​ប្រជាជនកម្ពុជា​

កាលពីល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងពិធីមិទ្ទិញអបអរសាទរខួបបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ សមាជិក-សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានប្ដេជ្ញាបន្ដគាំទ្រឥតងាករេ នូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបានបេ្តជ្ញាថា នឹងថែរក្សាសន្ដិភាព ការអភិវឌ្ឍ ដែលរកបានដោយលំបាកនេះ។
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ បានឲ្យដឹងថា ដើម្បីតបស្នងចំពោះវីរភាព និងគុណបំណាច់របស់គណបក្ស សមាជិក-សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានប្ដេជ្ញាចិត្តថា នឹងប្រព្រឹត្តតែអំពើល្អដើម្បីឲ្យសង្គមជាតិរុងរឿង និងដើម្បីឈ្នះឆ្នោតនៅឆ្នាំ២០១៨ ជាថ្មីទៀត នឹងបន្តគាំទ្រឥតងាករេចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀតផងដែរ។

នៅក្នុងពិធីនោះ ក៏មានការចូលរួមពី លោក ឡុង ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយនឹងសមាជិក-សមាជិកា និងភ្ញៀវកិត្តិយស ប្រមាណ៣៥០នាក់ផងដែរ៕






No comments:

Post a Comment