Tuesday, July 04, 2017

លោកឧបនាយករដ្ឋមន្រ្តី ស ខេង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី២៨ នៅប្រទេសអេស្ប៉ាញ

តបតាមការអញ្ជើញរបស់លោក Pierre-Emmanuel Quirin ប្រធានវេទិកា CRANS MONTANA និងដោយមានការឯកភាពពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី ស ខេង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី២៨ នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី០៥-០៨ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ក៏បានបញ្ជាក់ថា វេទិកា CRANS MONTANA គឺជាវេទិកាជួបជុំដ៏សំខាន់មួយ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តី សមាជិកសភា ធុរៈកិច្ចជន និងអង្គការអន្តរជាតិជាច្រើនមកពីជុំវិញពិភពលោកដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងស្មារតីពង្រីកកិច្ចសហប្រតិបត្តិការជាសកលលើវិស័យសេដ្ឋកិច្ច ជាមួយនឹងប្រទេសដែលមានសក្តានុពលទីផ្សារ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អាហ្វ្រិក និងមេឌីទែរ៉ាណេ៕


No comments:

Post a Comment