Tuesday, July 04, 2017

(ទស្សនាវីដេអូ) ហ៊្វេសបុក ចៅចាក់ស្មុក៖ សម្រាប់បក្សប្រឆាំង ខ្យល់បក់ ដីហុយ ក៏ដោយសារឥទ្ធិពលបរទេស និងជារឿងនយោបាយដែរ




ដោយមិនខ្វល់ខ្វាយ ឈឺឆ្អាល និងអបអរសាទរស្វាគមន៍លើជោគជ័យផ្នែកកីឡា ឬក៏ចូលរួមសោកស្តាយការពលីជីវិតរបស់កងទ័ពកម្ពុជា និងបញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀតដោយសារតែខ្លួនមិនអាចកេងចំណេញនយោបាយបាន បក្សប្រឆាំងធ្វើគថ្លង់ និងធ្វើមិនឃើញនូវសមិទ្ធផល និងបញ្ហាទាំងអស់នេះ។ ប៉ុន្តែប្រសិនបើរឿងរ៉ាវអ្វីដែលខ្លួនយល់ថាអាចទាញចំណេញផ្នែកនយោបាយ និងប្រជាប្រិយភាពបាន បក្សប្រឆាំងមិនបង្អង់យូរឡើយ ពិតជាចេញសេចក្តីថ្លែងការណ៍ដើម្បីស្វាគមន៍ក្នុងន័យនយោបាយមួយដើម្បីទាញផលប្រយោជន៍ក្នុងនោះរាប់តាំងពីការកេងចំណេញពីសាកសព ឬអ្នកជាប់ឃុំ។ ជាក់ស្តែងបក្សសង្គ្រោះជាតិក្នុងនោះ មានសេ្តចល្បែង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ អេង ឆៃអ៊ាង បានចេញមកធ្វើជា តួអ្នកសង្គ្រោះក្លែងក្លាយដោយនិយាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ថា ការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង ៥ នាក់ ឱ្យនៅក្រៅឃុំ គឺមានអ្នកមានអំណាចជាអ្នកចាត់ចែងនៅខាងក្រោយ ហើយថា វាជាចលនានយោបាយជំរុញច្រើ​នជាងការអនុវត្តតាមច្បាប់។

No comments:

Post a Comment