Tuesday, July 04, 2017

អភិបាលខេត្តកោះកុងថ្មី អញ្ជើញប្រកាសតែងតាំងចៅសង្កាត់ជាប់ឆ្នោតថ្មី នៅសង្កាត់ស្មាច់មានជ័យ

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រកាសតែងតាំងចៅសង្កាត់ ដែលទើបជាប់ឆ្នោតអាណត្តិទី៤ ឆ្នាំ២០១៧ ឱ្យចូលកាន់តំណែងជាចៅសង្កាត់ស្មាច់មានជ័យ ចៅសង្កាត់រងទី១ និងទី២ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់នៃរដ្ឋបាលសង្កាត់ ស្ទឹងមានជ័យបន្តទៀត នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្នុងពិធីប្រកាសសុពលភាពចៅសង្កាត់លោកស្រី មិថុនា ភូថង បានផ្តាំផ្ញើទៅលោកចៅសង្កាត់ទាំងអស់ ដែលជាប់ឆ្នោតត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍភូមិ សង្កាត់ របស់ខ្លួនឱ្យមានការរីកចម្រើន ហើយរក្សាសុវត្ថិភាព និងបម្រើសេវាសាធារណៈជូនម្ចាស់ឆ្នោត ដែលផ្តោតចេញពីការគាំទ្ររបស់ពួកគាត់ ហើយត្រូវយកចិត្តទុកដាក់ ទុកទៅលើការរស់នៅ ជាប្រចាំរបស់ពួកគាត់ ឱ្យមានសុវត្ថិភាពក្នុងភូមិសង្កាត់ដោយមិនប្រកាន់និន្នា ការនយោបាយ បក្សណាឡើយ។

លោកស្រីអភិបាលខេត្តបានសង្កត់ធ្ងន់ៗថា «បើមន្រ្តីរូបណាមានធ្វើអសកម្ម ឬមានការប៉ះពាល់ដល់ ប្រជាពលរដ្ឋ ត្រូវអញ្ជើញគាត់មកធ្វើការអបរំណែនាំ ឬធ្វើកិច្ចសន្យាមិនឱ្យមានបន្តទៀត ហើយយើងទាំងអស់ គ្នាយកប្រជាពលរដ្ឋជាធំ ជាក្រុមគ្រួសារតែមួយ មិនត្រូវយកបុគ្គលជាធំទេ ត្រូវបម្រើ ប្រជាពលរដ្ឋឱ្យបានល្អ និងត្រូវបង្កើនមតិរួមគ្នាដើម្បីអភិវឌ្ឍភូមិ សង្កាត់ឱ្យមានភាព រីកចម្រើនរឹងមាំដើម្បី ប្រជាជន បើភូមិឃុំណាមានសុវត្ថិភាពរីកចម្រើនជីវភាពពលរដ្ឋ ក៏មានការធូរធាដែរ»។

លោក នាម យ៉ុង ចៅសង្កាត់ដែលមានការគាំទ្រ ៣ អាណត្តិជាប់គ្នា បានការប្តេជ្ញាចិត្តថា ក្នុងនាម លោកជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ស្មាច់មានជ័យ ក្នុងអាណត្តិទី៤ ឆ្នាំ២០១៧ លោកនឹងធ្វើការ ប្តេជ្ញាចិត្តដើម្បីបន្តការអភិវឌ្ឍ ភូមិសង្កាត់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ត្រូវកសាងឡើង ដោយឈរលើមូលដ្ឋានជាក់ស្តែង ព្រមទាំងមានឆ្លើយតបទៅនឹងសំណូមពររបស់ម្ចាស់ សន្លឹកឆ្នោតក្នុងការ អភិវឌ្ឍ ភូមិឃុំ សង្កាត់ ហើយត្រូវជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យ កាន់តែប្រសើរឡើងៗ ឥតឈប់ឈរ។

លោក នាម យ៉ុង បានបន្តថា ពង្រឹងលើកកម្ពស់សមត្ថភាពនឹងកែលំអរឥរិយាថរបស់ក្រុមប្រឹក្សាកាន់តែល្អ ប្រសើរ ក្នុងការផ្តល់សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សប្រកបដោយគុណភាព ហើយខិតខំ រក្សាសុវត្ថិភាពសន្តិសុខក្នុងភូមិ ឃុំ សង្កាត់ ឱ្យមានសុវត្ថិភាពគ្រប់មូលដ្ឋាន ជូនប្រជាពលរដ្ឋ ដោយមិនគិតពីការ ហឿយហត់ឡើយ  ៕




No comments:

Post a Comment