Tuesday, July 04, 2017

អភិបាលខេត្តស្វាយរៀង អញ្ជើញចុះត្រួតពិនិត្យ​អគារសាល​ប្រជុំធំ​សាលាខេត្ត ​ដែលទើប​បញ្ចប់ការ​សាងសង់​នាពេលថ្មីៗនេះ​

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យអគារសាលប្រជុំធំសាលាខេត្ត ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ ហើយនៅសល់តែការបំពាក់គ្រឿងសង្ហារឹម និងការតុបតែងមួយចំនួនទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា អគារសាលប្រជុំធំសាលាខេត្ត បានចាប់ផ្ដើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានទំហំ ១.១០៤ម៉ែត្រការ៉េ បណ្ដោយ ៤០ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ១៩,៦៥ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលាខេត្តស្វាយរៀង។

អភិបាលខេត្តស្វាយរៀង បានថ្លែងថា នៅពេលសាងសង់រួចអគារសាលប្រជុំនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការរៀបចំកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានារបស់រដ្ឋបាលខេត្ត៕




No comments:

Post a Comment