Friday, July 28, 2017

អភិបាលខេត្តព្រះសីហនុ ជួបជាមួយប្រជាពលរដ្ឋដែលស្នើសុំកិច្ចអន្តរាគមន៍រឿងដីធ្លី

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្នើសុំអន្តរាគមន៍ជួយដោះស្រាយដីធ្លីរបស់ពួកគាត់ដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុន អានកូ។
ក្នុងឱកាសនោះដែរ អ្នកស្រី យក់ ស្រីល័ក្ខ ដែលជាតំណាងប្រជាពលរដ្ឋ ៣៣ គ្រួសារបានលើកឡើងថា ក្រុមហ៊ុនអានកូ បានកាយដីដែលប៉ះពាល់ទៅដល់ដី និងដំណាំរបស់ពួកគាត់ ហេតុដូច្នេះហើយអ្នកស្រី ក៏សូមសំណូមពរដល់លោកអភិបាលខេត្ត ចេញលិខិតផ្អាកការសាងសង់របស់ក្រុមហ៊ុន អានកូ ជាបណ្ដោះអាសន្នសិនចាំពេលដោះស្រាយរួចទើបឱ្យក្រុមហ៊ុនដំណើរការបន្ដទៀត។

ក្នុងការសំណូមពររបស់តំណាងប្រជាពលរដ្ឋដែលបានលើកឡើងនោះ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋកុំធ្វើអី្វផ្ដេសផ្ដាសទុករយៈពេលមួយសប្ដាហ៍ដើម្បីឱ្យក្រុមការងារចុះពិនិត្យដោះស្រាយការងារនេះ៕



No comments:

Post a Comment