Friday, July 28, 2017

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធយ៉ាងដាច់អហង្កាចំពោះការថ្លែងបំផ្លើសថាមន្រ្តីគណបក្សប្រជាជន ចង់មកចុះចូលជាមួយគណបក្សសង្រ្គោះជាតិ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធយ៉ាងដាច់អហង្កាចំពោះការថ្លែងបំផ្លើសរបស់ទណ្ឌិត សម រង្ស៊ី ដែលថាមានមន្រ្តីរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាចង់មករួបរួមនិងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ថា មានតែសមាជិកគណបក្សសង្រ្គោះជាតិទេ ដែលបានបន្តសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាស្ទើររាល់ថ្ងៃនៅតាមមូលដ្ឋាននានានៅទូទាំងប្រទេសនោះ៕


No comments:

Post a Comment