Friday, July 28, 2017

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងារ​សម្រេចបាន​ប្រចាំខែកក្កដា ​ នៅសាលា​ខេត្តព្រះសីហនុ​

លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំតូចនៃសាលាខេត្តព្រះសីហនុ។
នាឱកាសនោះ អភិបាលខេត្តព្រះសីហនុ ក៏បានអនុញ្ញាត្តិអោយអង្គប្រជុំអនុវត្តទៅតាមរប្រៀបវារៈដែលបានគ្រោងទុក ដោយជាដំបូងបានអោយលោកនាយករងរដ្ឋបាល តំណាងលោកនាយករដ្ឋបាល ធ្វើនូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារបានអនុវត្ត លើកឡើងបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារអនុវត្តបន្ត។
ជាបន្ត លោកអភិបាល ក៏បានឲ្យកងកម្លាំងការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារ បានអនុវត្តកន្លងមក និងលើកឡើងបញ្ហាប្រឈមដំណោះស្រាយ ទិសដៅការងារអនុវត្តបន្ត។
ជាចុងក្រោយ គណៈកម្មការប្រឆាំងគ្រឿងញៀនខេត្ត ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលបង្ក្រាបគ្រឿងញៀន និងបង្កើតទីតាំងបន្សាបគ្រឿងញៀន រួមទាំងបានឲ្យអាជ្ញាធរក្រុង-ស្រុកអង្គភាពនានាក្នុង និងជុំវិញខេត្តព្រះសីហនុ ធ្វើរបាយការណ៍ ផងដែរ៕





No comments:

Post a Comment