Friday, July 28, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះប្រទេសជាតិ


ដោយសារបញ្ហាគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងជាដើម បានកើតមាននៅតាមខេត្ត​មួយចំនួន​ក្នុងព្រះរាជាណាចក្រកម្ពុជា បង្កឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញវិធានការ និងបទបញ្ជាឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងចុះ​ជួយ​ប្រជា​ពលរដ្ឋឲ្យទាន់ពេលវេលា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧​នេះបានឲ្យដឹងថា នៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ក្នុងការដោះស្រាយបញ្ហាជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងទឹកជំនន់ដែលបណ្តាលអោយខូចខាតផ្ទះសម្បែងនៅតាមតំបន់ក្នុងបណ្តាខេត្តមួយចំនួន។
ជា​ការ​ពិត គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែនៅគ្រប់គ្រងស្ថានភាពសន្តិសុខប្រទេសជាតិ និងរិះ​រក​នូវដំណោះស្រាយបន្ទាន់ចាំបាច់នានាជូនប្រជាពលរដ្ឋជាប់ជានិច្ច គឺទាំងក្នុងពេល​ដែលប្រជា​ពលរដ្ឋ​កំពុង​រស់​នៅសុខស្រួល និង ក្នុងពេលដែលប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រមុខដឹកនាំគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី ដែលមានការ​ទទួល​ខុសត្រូវខ្ពស់បំផុតចំពោះប្រទេសជាតិ ហើយតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ​គ្រប់កាលៈ​ទេសៈ​ទាំងអស់។ នេះហើយជាគុណធម៍របស់មេដឹកនាំដែលទទួលបានការគោរពស្រឡាញ់ និងគាំទ្រ​ពីប្រជា​ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស។
សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវ​បន្តឃ្លាំតាម​ដាន​មើល និងជួយប្រជាពលរដ្ឋអោយបានទាន់សភាពការណ៍។ សូមបង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់ជានិច្ច៕


No comments:

Post a Comment