Friday, July 28, 2017

ថ្នាក់ដឹកនាំរាជធានីភ្នំពេញ អញ្ជើញប្រកាសឱ្យចូលកាន់តំណែងអភិបាលខណ្ឌច្បារអំពៅថ្មី

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឱ្យចូលកាន់តំណែង អភិបាលខណ្ឌច្បារអំពៅថ្មីជាផ្លូវការ ដោយលោក ចេង មុនីរ៉ា ជំនួស​លោក អ៊ាង ស៊ីផាន ដែលត្រូវផ្ទេរឱ្យទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញវិញ។
ពិធីប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការនេះ ក៏មានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ លោក នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងលោក ចេង មុនីរ៉ា បច្ចុប្បន្នជាអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលខណ្ឌច្បារអំពៅ ដោយឡែកលោក អ៊ាង ស៊ីផាន ត្រូវបានផ្ទេរឱ្យទៅបម្រើការនៅសាលារាជធានីភ្នំពេញ ៕










No comments:

Post a Comment