នេះបើតាមប្រសាសន៍លើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ ដែលបានប្រារព្វធ្វើឡើងនៅអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី ៦ ខែ មេសាឆ្នាំ២០១៧។
លោកឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី បានមានប្រសាសន៍ទៀតថា ការរីកដុះដាលនៃសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងសង្គមកម្ពុជា គឺជាសញ្ញាមួយដ៏សំខាន់ក្នុងការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សហគ្រាសខ្នាតតូចនិងមធ្យម មានតួនាទីក្នុងការបំពេញបន្ថែមទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្រ្ដកាត់បន្ថយភាពក្រីក្រ ក៦ ជានិរន្ដរភាពនៃការអភិវឌ្ឍសហគមន៍នៅកម្ពុជាដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដែលចលនានេះនឹងលើកកម្ពស់ការពឹងផ្អែកលើការច្នៃប្រឌិតរស់រវើករបស់ផលិតករ កសិករ សេវាករ និងការអភិវឌ្ឍធនធានមនុស្ស។
ទន្ទឹមនឹងនេះចលនាភូមិមួយផលិតផលមួយ បានរួមចំណែកធ្វើឱ្យសហគ្រាសខ្នាតតូច និងមធ្យមដែលជាវិស័យឯកជនបានចូលរួមកាន់តែសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូចបានចែងក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សហកម្មកម្ពុជា ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ហើយចលនាភូមិមួយផលិតផលមួយ និងផ្ដល់ឱកាសជាស្ពានទំនាក់ទំនងរវាងសហគ្រាសខ្នាតតូចនិងមធ្យមបន្ដដំណើរការនៃកិច្ចអភិវឌ្ឍន៍ ហើយលោក សង្ឃឹមថា ការជំរុញចលនាភូមិមួយផលិតផលមួយនឹងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការជួយលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈការបង្កើតនូវយន្ដការសម្របសម្រួល ការរៀបចំឯកសារគតិយុត្តិឱ្យមានភាពទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននិងវិស័យសាធារណៈរបស់រដ្ឋ៕
អត្ថបទ៖ សាវឿន
No comments:
Post a Comment