លោក លាវ ជីយី ប្រេសិតពិសេសរបស់ចិនបានធ្វើសេចក្ដីអធិប្បាយបែបនេះ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក ស្ដីពីការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអង្គារកន្លងទៅ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សយ៉ាងហោច ៧០នាក់ត្រូវបានសម្លាប់ និង ២០០នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហារដោយឧស្ម័នពុលក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ស្ថិតនៅខេត្តភាគពាយព្យអ៊ីដលីបប្រទេសស៊ីរី។
លោក លាវ បាននិយាយថា ចិនមានការរន្ធត់យ៉ាងខ្លាំងចំពោះការប្រើប្រាស់នូវអាវុធគីមី ដែលធ្វើឱ្យគ្រោះថ្នាក់យ៉ាងច្រើនមហិមាមកលើជនស៊ីវិល។ លោកបន្តថា មាននូវករណីប្រើប្រាស់គីមីជាវុធច្រើនណាស់នៅក្នុងប្រទេសស៊ីរី ហើយចិនគាំទ្រឱ្យអង្គការហាមប្រាមការសាយភាយអាវុធគីមី និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀតរបស់អង្គការសហប្រជាជាតិ បើកការស៊ើបប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងទូលំទូលាយលើករណីមួយនេះ។ ប្រេសិតពិសេសរបស់ចិនរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងសូមធ្វើការជំទាស់ដាច់អហង្ការ ចំពោះការប្រើប្រាស់នូវអាវុធគីមីដោយប្រទេសណាមួយ ឬអង្គការណាមួយទោះក្រោមកាលៈទេសៈបែបណាក៏ដោយ៕
No comments:
Post a Comment