Friday, April 07, 2017

លោក ឆាយ ថន បានដឹកនាំប្រតិភូរបស់ក្រសួងផែនការចុះសំណេះសំណាល និងសាកសួរសុខទុក្ខនឹងបានឧបត្ថម្ភនូវថវិកាមួយចំនួនរួមទាំងគ្រឿងឧបភោគបរិភោគផងដែរ

នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅក្នុងបរិវេណទីបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត ខេត្តបាត់ដំបង លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំប្រតិភូរបស់ក្រសួងផែនការ ដែលជាសម្ព័ន្ឋមេត្រីភាពជាមួយវរៈសេនាតូច នគរបាលការពារ ព្រំដែន ចំនួន០២ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលវរៈសេនា តូចនគរបាល ការពារព្រំដែន គោកលេខ ៨២៣ និងលេខ ៣១០ ដែលកំពុងបំពេញ ភារកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំ ដែន កម្ពុជា ថៃ។
វត្តមាននាឳកាសនេះមានលោកជាថ្នាក់ដឹកនាំក្នុង បញ្ជាការដ្ឋានប្រចាំទិសអស់លោក ក្នុងនាយដ្ឋានជំនាញ ព្រំដែន លោក ស ថេត ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអស់លោក លោក ស្រី ថ្នាក់ដឹកនាំចំណុះស្នងការដ្ឋាន អស់លោក លោកស្រី ក្នុងជួបគណៈអភិបាល ស្រុកសំឡូត និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងមន្ទីរ អង្គភាពពាក់ព័ន្ឋជា ច្រើនរូបបានចូលរួមផងដែរ ។
នាឳកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះលោកបានឧបត្ថម្ភនូវថវិកាចំនួន ០៩លានរៀលដែលក្នុងនោះគឺ៖
– វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ចំនួន០៤លានរៀល
– វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣១០ ចំនួន០៤ លានរៀល
– អង្គភាពអធិការដ្ឋាននគរបាលស្រុកសំឡូតចំនួន ០១លានរៀល
គ្រឿងឧបភោគបរិភោគរួមមាន៖
-ត្រីងៀត ៣៥០គីឡូក្រាម
-មីឆ្អិនស្រាប់ចំនួន ៣៥០កេស
-មន្ត្រីនគរបាលទាំងពីរវរៈ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ០៣ម៉ឺនរៀល
ក្នុងឳកាសនេះលោកស្នងការបានឧបត្ថមដល់អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ នូវថវិកាចំនួន ០១លានរៀល និងអង្ករចំនួន ០១ តោនផងដែរ ។ ក្រោយពិធីសំណេះសំណាល និងប្រគល់ថវិកា គ្រឿងឧបភោគបរិភោគរួមមក លោក ព្រមទាំងប្រតិភូបានដាំដើមឈើទុកជាអនុវស្សារិយ៍ផងដែរ៕








No comments:

Post a Comment