Monday, November 20, 2017

កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ដែលដឹកនាំដោយចិនបានព្យាយាមពង្រឹងកម្លាំង ខណៈដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ TPP ដែលប្តូរ​ទម្រង់ថ្មីនោះ​ បានធ្វើ​ដំណើរឆ្ពោះទៅ​មុខដោយគ្មាន​អាមេរិក​

​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តា​ប្រ​ជា​​ជាតិ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​ថ្នាក់​តំបន់ (RCEP) បន្ត​ប្រឹង​ប្រែង​ជជែក​លម្អិត បន្ទាប់​ពី​ការ​​ចរ​ចា​ចំនួន ​២០ លើក។

បណ្តា​មេ​ដឹក​នាំ​ទាំង​ ១៦ ប្រ​ទេស​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដែល​ដឹក​នាំ​ដោយ​ចិន​ បាន​ស្វះ​ស្វែង​ដើម្បី​ធ្វើ​ឱ្យដំណើរ​ការ​ឆ្ពោះ​ទៅ​មុខ​​លើ​កិច្ច​ព្រម​ព្រៀងនេះ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រ​ជុំ​កំពូល​ធុរ​កិច្ច​អា​ស៊ាន​ក្នុង​ទី​ក្រុង​ម៉ានីល​នៃ​ប្រ​ទេស​ហ្វី​លីពីន​ កាល​ពី​ថ្ងៃ​អង្គារ។

ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​ថ្នាក់​តំបន់ (RCEP) គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ថ្នាក់​តំបន់​ដែល​គាំទ្រ​ដោយ​ប្រ​ទេស​សមា​ជិកអាស៊ាន​​ទាំង ​១០ រួម​ជា​មួយ​នឹង​ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្រ្តា​លី និង​នូវែលសេ​​ឡង់។ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ បន្ទាប់​ពីការ​ចរ​ចា​ចំនួន​ ២០ លើករួច​មក​​ គឺថា​​​ការ​ជជែក​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ស្ថិត​នៅ​ក្នុង​ការ​ពិ​ភាក្សា​គ្នា​នៅ​ឡើយ។

ការចរ​ចា​​នៅ​ក្នុង​ទី​ក្រុង​ម៉ា​នីល​បាន​ធ្វើ​ឡើង​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ប្រ​ទេស​ចំនួន​ ១១ នៅ​តែ​ចូល​រួម​នៅ​ក្នុងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ភាព​ជា​ដៃ​គូ​ឆ្លង​តំបន់ (TPP) បាន​ឯក​ភាព​គ្នា​ថា​នឹង​ប្តូរ​ឈ្មោះ​ថ្មី និង​ជំរុញ​ឱ្យ​កិច្ច​ព្រម​ព្រៀង​របស់​ពួក​គេ​បន្ត​ឆ្ពោះ​ទៅ​មុខ ដែល​អាមេរិក​បាន​បោះ​បង់​ចោល​កាល​ពី​ខែ​មករា។

ក្រោយ​ពី​ការ​ចរ​ចា​នៅ​ខាង​ក្រៅ​កិច្ច​ប្រ​ជុំ​នៃ​កិច្ច​ប្រ​ជុំ​កំពូល​សហ​ប្រ​តិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ី​ហ្វិក​ក្នុង​ទី​ក្រុងដាណាំង​នៃ​ប្រ​ទេស​វៀត​ណាម បណ្តា​ប្រ​ទេស​មួយ​ចំនួន​បាន​និយាយ​ថា ពួក​គេ​នឹង​បន្ត​កិច្ច​ព្រម​ព្រៀង​នេះដែល​ស្ថិត​នៅ​ក្រោម​ឈ្មោះ​ថ្មី ដែល​មាន​ឈ្មោះ​ថា ​ភាព​​ជា​ដៃ​គូ​ឆ្លង​តំបន់​ប៉ាស៊ី​ហ្វិក​រីក​ចម្រើន​គ្រប់​ជ្រុង​ជ្រោយ (CPTPP)។

សម្រាប់​ហេតុ​ផល​សេដ្ឋ​កិច្ច​តែ​ម្យ៉ាង​គត់​ ដែល​ធានា​ឱ្យ RCEP ក្លាយ​ទៅ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ឈាន​មុខ​គេ​ក្នុង​តំបន់ គឺ​ជា​អាទិ​ភាព​សម្រាប់​ទី​ក្រុង​ប៉េ​កាំង។

បើ​យោង​តាម​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១៦ ដោយ​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯសាកល​វិទ្យា​ល័យ Nankai បាន​ឱ្យ​ដឹង​ថា ជ័យ​ជំនះ​របស់ RCEP នឹង​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រ​ហែល ៨៨ ប៊ីលាន​ដុល្លារ​អាមេ​រិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រ​ទេស​ចិន ខណៈ​ដែលជ័យ​ជំនះ​របស់​ CPTPP នឹង​មាន​តម្លៃ​ត្រឹម​តែ​២២ ប៊ីលាន​ដុល្លារ​អា​មេ​រិក​ក្នុង​មួយ​ឆ្នាំ​។ ប្រ​សិន​បើ​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះ​ទទួល​ជោគ​ជ័យ​ ចិន​នឹង​ទទួល​បាន​៧២ ប៊ីលាន​ដុល្លារ​អាមេ​រិក​ក្នុង​មួយ​ឆ្នាំ​។

នាយក​រដ្ឋ​មន្រ្តី​ចិន លោក Li Keqiang បាននិយាយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ថា គាត់​សង្ឃឹម​ថា​នឹង​បញ្ចាប់​កិច្ច​ពិ​ភាក្សា​ស្តី​ពី RCEP មុន​បំណាច់​ឆ្នាំ​នោះ​។

បញ្ហា​សម្រាប់​ចិនគឺ​ថា ប្រ​ទេស​ចំនួន​ ៧ ដូច​ជា​ប្រ​ទេស​អូស្រ្តា​លី នូវែល​សេឡង់ ជប៉ុន សឹង្ហបុរី ប្រ៊ុយ​ណេ ម៉ា​ឡេ​ស៊ី និង​វៀត​ណាម បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះអាច​នឹង​កើត​មាន​ឡើង​ បន្ទាប់​ពី​ភាព​រីក​ចម្រើន​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​សង្វៀន​កិច្ច​ប្រជុំ​នៃ​កិច្ច​ប្រ​ជុំ​កំពូល APEC ឥឡូវមាន​ការ​​គាំ CPTPP ជាង​ RCEP។

រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្មនៃ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី លោក Mustapa Mohamed បាន​ទទួល​ស្គាល់​នូវ​ការ​ប្រែប្រួល​គោល​ជំហរក្នុង​សុន្ទរ​កថា​ ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម។

គាត់​បាន​និយាយ​ថា «​RCEP គឺ​ជា​អាទិ​ភាព​ បន្ទាប់​ពី​ TPP ស្ទើរ​តែ​ដួល​រលំ​ដោយ​គ្មាន​អា​មេ​រិក។ RCEP គឺ​ជា​អាទិ​ភាព​នៅ​ពេល​ដែល​យើង​គិត​ថា TPP មិន​ដំណើរ​ការ​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ពីរ​បី​ខែកន្លង​មក​នេះ មាន​សន្ទុះ​ងើប​ឡើង​សម្រាប់ TPP»។

លោក Zhang Jun ដែល​ជា​អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​កិច្ច​ការ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ស្ថិត​នៅ​ក្រោម​ក្រសួង​ការ​បរ​ទេស​នៃ​ប្រ​ទេស​ចិន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ទោះ​បី​ជា​មាន​ការ​ងើប​ឡើង​វិញនៃ CPTPP ក៏​ដោយ គឺ​មាន​ន័យ​ថា មិន​មែន​ជា​បរា​ជ័យ​សម្រាប់ RCEP ទេ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ដឹក​នាំ​ដោយ​ចិន​កំពុង​តែ​ប្រ​ឈម​នឹង​បញ្ហា។

លោក Jose Cuisia Jnr ដែល​ជាអតីត​​ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​របស់​ហ្វី​លីពីន​ បាន​ប្រាប់​សារ​ព័ត៌​មាន South China Morning Post នៅ​ក្រៅ​សង្វៀន​កិច្ច​ប្រ​ជុំ​នៃ​កិច្ច​ប្រជុំ​កំពូល​វិ​និយោគ និង​ធុរ​កិច្ច​អា​ស៊ាន​ថា RCEP មាន​សក្តា​នុ​ពលដែល​អាច​​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​កាន់​តែ​ទទួល​ជោគ​ជ័យ​ជាង​ CPTPP ដោយ​សារ​តែ​មាន​វត្ត​មាន​ចិន និង​ឥណ្ឌា។

គាត់​បាន​និយាយ​ថា ប៉ុន្តែ​នៅ​មានភាព​លំបាក​ជា​ច្រើន​ដែល​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ។

គាត់​បាន​និយាយ​ថា «​មាន​មាត្រដ្ឋាន និង​បទ​បញ្ញត្តិ​ផ្សេង​ៗ​គ្នា​។ ពួក​គេ​ត្រូវ​តែ​ឈាន​ដល់​ការ​យល់​ព្រម​ដើម្បី​ឱ្យ​មាន​មាត្រ​ដ្ឋាន​ដូច​គ្នា​។ ទាំង​នោះ​គឺ​ជា​ឧប​សគ្គ»៕

ប្រភព: Bloomberg ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment