Monday, November 20, 2017

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាសស្វាគមន៍អាមេរិកឲ្យកាត់ជំនួយទាំងអស់ពីកម្ពុជាព្រោះការកាត់ជំនួយនេះជាការសម្លាប់អ្នកបម្រើនយោបាយអាមេរិក

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។

នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយសម្រាប់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានន័យថាអាមេរិកមិនត្រឹមតែផ្តួលរូបលោកមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ លោក បានតបអា​មេរិកថា កម្ពុជាមិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាលនិងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕












No comments:

Post a Comment