Monday, November 20, 2017

ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤ ទូទាំងខេត្តមណ្ឌលគិរី ត្រូវបានរុះរើចោលទាំងស្រុង

មណ្ឌលគិរី៖ ប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤ស្លាក នៅទូទាំងខេត្តមណ្ឌលគិរី ត្រូវបានរុះរើចោលទាំងស្រុង ពោលលែងមានទៀតហើយសម្រាប់ស្លាក និងបដាផ្សេងៗ របស់ គណបក្សសង្រ្គោះជាតិ នៅតាមមូលដ្ឋាន។

លោក ស្វាយ សំអ៊ាង បានបន្តថា ប្រតិបត្តិការទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិ តាមការណែនាំរបស់ ក្រសួងមហាផ្ទៃនេះ មិនមានផ្ទុះបាតុភាពរារាំងណាមួយពីអតីតថ្នាក់ដឹកនាំ ឬសមាជិក គណបក្សសង្រ្គោះជាតិ នៅក្នុងខេត្តនោះឡើយ។

ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះបានធ្វើឡើងបន្ទាប់ ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្ស សង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះចេញពីបញ្ជីគណបក្ស នយោបាយ ព្រមទាំងបង្គាប់ឱ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស ៕






No comments:

Post a Comment