Monday, November 20, 2017

មេឃុំជើងព្រៃសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីមានឱកាសបម្រើប្រជាជនមូលដ្ឋានទាំងមូល

លោក វ៉ែន សំអុល ជាមេឃុំជើងព្រៃនៃគណបក្សសង្រ្គោះជាតិ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានសរសេរលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានឃើញនូវវីដេអូឃ្លីបរបស់ប្រធានគណបក្សសង្រ្គោះជាតិនិងសកម្មភាពជាក់ស្តែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងផ្ទុយពីឆន្ទៈរាស្រ្តទូទាំងប្រទេស សុខចិត្តលក់ក្បាលបម្រើបរទេសគឺដើម្បីតែអំណាចផ្ទាល់ខ្លួនមិនគិតពីមហន្តរាយរបស់ប្រទេសជាតិនេះហើយជាអំពើក្បត់ជាតិ។

នៅក្នុងលិខិតដដែលនេះ ក៏បានបញ្ជាក់ថា ដោយបានឃើញពីទង្វើអាក្រក់ទាំងឡាយរបស់លោកកឹម សុខា និងគណបក្សសង្រ្គោះជាតិដូចនេះហើយ ទើបរូបលោកបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីមានឱកាសបម្រើប្រជាជនក្នុងឃុំទាំងមូល៕

សូមអានលិខិតរបស់មេឃុំជើងព្រៃដូចខាងក្រោម៖



No comments:

Post a Comment