Monday, November 20, 2017

តើ Trump​ មានផែនការ​យ៉ាងដូចម្តេច​ ដើម្បីទប់ទល់​ ជាមួយចិន​នៅសមុទ្រ​ចិនខាងត្បូង​

​​​​តើ Trump គ្រោងនឹងតទល់ចិននៅក្នុងសមុទ្រចិនខាងត្បូងដោយរបៀបណា អាមេ   រិក និងវៀតណាមកំពុងបង្កើនការការពារ និងកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ដែលប្រឈមនឹងការកើនឡើងនៃការឈ្លានពានដែនសមុទ្រចិន នៅក្នុងសមុទ្រចិនខាង     ត្បូង។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ចេញកម្មវិធីមួយនៃការប្រើប្រាស់ការទូតសម្ងាត់ និងការពិភាក្សាក្រោយឆាក ដើម្បីរាំងខ្ទប់ចេតនារបស់ចិនក្នុងការកាន់កាប់សមុទ្រចិនខាងត្បូង តាមរយៈយុទ្ធនាការសម្ងាត់នៃការសាងសង់កោះ និងការធ្វើយោធូបនីយកម្ម។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា នៅវៀតណាម លោក Trump បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រួមទាំងការគាំទ្រផ្នែកយោធា និងកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ផងដែរ។

សេចក្តីថ្លែងការណ៍រួមរវាងអាមេរិក និងវៀតណាមបានបង្ហាញពីទំនាក់ទំនងថ្មី។     សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «មេដឹកនាំទាំងពីរបានគូសបញ្ជាក់ថា ប្រទេសរបស់ពួកគេទាំងពីរនឹងធ្វើឱ្យស៊ីជម្រៅ និងពង្រីកបន្តិចម្តងៗ នូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងស៊ើបការណ៍សម្ងាត់ បង្កើនការចែករំលែកព័ត៌មាន និងការបណ្តុះបណ្តាលរួមគ្នាលើបញ្ហាដែលទាក់ទងគ្នាទៅវិញទៅមក» ។

កិច្ចសហប្រតិបត្តិការលើការពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ជាកង្វល់សំខាន់របស់ប្រទេសទាំងពីរ ដែលនឹងក្លាយជាគោលដៅនៃការលួចយកព័ត៌មានរបស់ចិន ក៏នឹងត្រូវបានបង្កើនផងដែរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរគណៈប្រតិភូ និងការចែករំលែកព័ត៌មាន     «ដើម្បីជំរុញលំហអ៊ីនធើណិតកាន់តែមានសុវត្ថិភាព និងបើកចំហ។ «វៀតណាមក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើសុវត្ថិភាព សន្តិសុខអាកាសចរណ៍ និងការប្រឆាំងភេរវកម្ម។

មន្រ្តីជាន់ខ្ពស់ម្នាក់នៅសេតវិមាន ដែលធ្វើដំណើរជាមួយលោកប្រធានាធិបតីបាននិយាយថា ការទន្ទ្រានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងការធ្វើយោធូបនីយកម្មនៃកោះដែលទើបបង្កើតថ្មី គឺស្ថិតនៅលើរបៀបវារៈរបស់លោក Trump ដើម្បីពិភាក្សាជាមួយប្រធានាធិបតីវៀតណាមលោក Tran Dai Quang នៅទីក្រុងហាណូយ។ មន្ត្រីរូបនេះបាននិយាយមុនកិច្ចប្រជុំថា «សារច្បាស់លាស់ពីប្រធានាធិបតី ស្តីពីសារៈសំខាន់នៃការថែរក្សាសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងនឹងកាន់តែមានភាពច្បាស់លាស់»។

មន្រ្តីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា លោក Trump ក៏បង្ហាញការព្រួយបារម្ភរបស់អាមេរិកអំពី «ការធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង» ផងដែរ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រដល់សហគមន៍អន្តរជាតិនៃការចេញចូលដោយសេរី និងបើកចំហទៅកាន់  សមុទ្រចិនខាងត្បូង សារៈសំខាន់នៃពាណិជ្ជកម្មស្របច្បាប់ដោយមិនមានការហាមឃាត់ តម្រូវការឲ្យមានការគោរពសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរហួសប្រមាណ និងច្បាប់ដទៃទៀតក្នុងការប្រើប្រាស់សមុទ្រ»។

ដោយមិននិយាយពីប្រទេសចិន សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យរដ្ឋក្នុងតំបន់ចៀសវាង «សកម្មភាពឡើងកម្តៅ ការធ្វើយោធូបនីយកម្មនៅតំបន់មានជម្លោះ និងការរឹតបន្តឹងខុសច្បាប់លើសេរីភាពសមុទ្រ»។ វាក៏បានអះអាងជាថ្មីម្តងទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង និងសម្រាប់ប្រទេសដែលទាមទារ ទាំងអស់ ដើម្បីបញ្ជាក់ការអះអាងដែនសមុទ្រជាមួយច្បាប់អន្ដរជាតិ។

លោក Quang បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានចែករំលែកទស្សនៈរបស់លោក Trump ចំពោះការវិវត្តនាពេលថ្មីៗនៅក្នុងសមុទ្រចិនខាងត្បូង និងបានកត់សម្គាល់គោលនយោបាយដោះស្រាយវិវាទរបស់វៀតណាមតាមរយៈការចរចា។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយប្រឆាំងនឹងកម្មវិធីរបស់អាមេរិក មេដឹកនាំកំពូលចិនលោក Xi Jingping បានដើរតាមដំណើរទស្សនកិច្ចរបស់លោក Trump ជាមួយនឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់គាត់។

លោក Xi បានជួបជាមួយលោក Nguyen Phu Trong អគ្គលេខាធិការនៃបក្សកុម្មុយនិស្តវៀតណាម ហើយក្រោយមកបាននិយាយថា ចំណងទាក់ទងបក្ស និងរដ្ឋគឺរឹងមាំ។ មេដឹកនាំចិនក៏បាននិយាយផងដែរថា វៀតណាមបានព្រមព្រៀងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី។

លោក Xi បានថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈថា ប្រទេសទាំងពីរគួរតែការពារកិច្ចសហប្រតិបត្តិការមិត្តភាព ប៉ុន្តែមិនមានការប្រកាសអំពីកិច្ចសហប្រតិបត្តិការការពារជាតិ និងស៊ើបការណ៍សម្ងាត់ដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ Trump នោះទេ។

ភាពតានតឹងត្រូវបានបង្កើនឡើងរវាងប្រទេសចិន និងវៀតណាមនៅក្នុងខែមេសា ឆ្នាំ ២០១៦ នៅពេលដែលក្រុមហ៊ុនប្រេងចិនគ្រប់គ្រងដោយរដ្ឋរបស់ចិនបានផ្លាស់ប្តូរកន្លែងខួងយកប្រេងទៅកាន់ដែនទឹកក្បែរមាត់សមុទ្រ Tonkin នៅជិតកោះ Paracels ។ វាជាលើកទី ៣ ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះដែលការជីកយករ៉ែនេះត្រូវបានផ្លាស់ប្តូរនៅជិតដែនទឹករបស់វៀតណាម ដែលជំរុញឱ្យទីក្រុងហាណូយទាមទារឱ្យចិនដកចេញនូវកន្លែងនេះ។

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយប្រទេសវៀតណាម និងចិនកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បាននិយាយថា ប្រទេសទាំងពីរបានប្តេជ្ញាថា នឹងជៀសវាងសកម្មភាពបែបនេះក្នុងពេលអនាគត។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈរបស់លោកនៅប្រទេសវៀតណាម លោក Trump បានស្វែងរកការនិយាយបន្ធូរបន្ថយជម្លោះនៅសមុទ្រនោះ។ លោកក៏បាននិយាយបញ្ជាក់អំពីផែនការសម្រាប់ឲ្យមានកំណើនពាណិជ្ជកម្ម ប៉ុន្តែមិនបាននិយាយអំពីយុទ្ធនាការកាន់តែខ្លាំងក្លាឡើងផ្នែកយោធារបស់ចិននៅសមុទ្រនោះទេ។

យុទ្ធនាការនេះបានរួមបញ្ចូលការកសាងនៅលើកោះ Paracels ដែលត្រូវបានទាមទារដោយវៀតណាម ចិននិងប្រទេសដទៃទៀត និងកោះ Spratlys ដែលត្រូវបានទាមទារដោយហ្វីលីពីន និងចិន។



នាវាជើងទឹកអាមេរិកបានប្រតិបត្តិការនាវាជើងទឹករបស់ខ្លួននៅជិតប្រជុំកោះ ដើម្បីប្រឈមទៅនឹងការទាមទាររបស់ចិនថា កោះទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យទឹករបស់ខ្លួន។

លោក Trump បានផ្តោតការយោបល់របស់គាត់នៅក្នុងការថ្លែងសុន្ទរកថាបិទ អ្វីដែលគាត់បាននិយាយថា មិនមានតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងចិន ៣២ ពាន់លានដុល្លារ។ គាត់ក៏បានប្រកាសនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីចំនួន ១២ ពាន់លានដុល្លារផងដែរ។

របៀបវារៈចម្បងរបស់ប្រធានាធិបតីរូបនេះនៅក្នុងដំណើរទស្សនកិច្ច ១០ ថ្ងៃមកកាន់អាស៊ីគឺស្វែងរកការគាំទ្រពីតំបន់ ដើម្បីរាំងខ្ទប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយគាត់បានទទួលការគាំទ្រមួយចំនួនពីវៀតណាមផងដែរ។ សេចក្តីថ្លែងការណ៍រួមបាននិយាយថា មេដឹកនាំទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការគំរាមកំហែងរបស់កូរ៉េខាងជើង។

ជំហររបស់លោក Trump ទៅកាន់វៀតណាមហាក់ដូចជាការប្រើប្រាស់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងផ្នែកការពារជាតិ និងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ដើម្បីដាក់សម្ពាធចិនឱ្យដកថយនូវការអះអាងដ៏គឃ្លើន និងការវាតទីរបស់ខ្លួនចំពោះការគ្រប់គ្រងភាគច្រើននៃសមុទ្រចិនខាងត្បូង៕

ប្រភព: The National Interest ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment