Monday, November 20, 2017

ផែនការ​ខ្សែក្រវ៉ាត់​ និងវិថី​ និងសណ្តាប់ធ្នាប់​កំពុងប្រែប្រួល​របស់អាស៊ី​

ក្នុងពេល​ ២ ថ្ងៃ​នៃ​ការ​ជួបប្រជុំ​រវាង​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ប្រធានាធិបតី ស៊ី ជីនពីង​​នៅ​ប៉េកាំង​​លើ​ដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់ ត្រាំ នោះ វា​ហាក់ដូចជាថា ពួក​គេ​មិន​បាន​អ្វីទាល់​តែសោះ​អំពី​ផែនការ​ខ្សែក្រវ៉ាត់ ​និង​វិថី ឬផ្លូវ​សូត្រ​ថ្មី ​​របស់​ចិន។ ដំណើរទស្សនកិច្ច​របស់​ ត្រាំ នោះ​បាន​បង្ហាញ​ពី​ទំនោរ​របស់​រដ្ឋការ​គាត់​ក្នុងការ​មើលឃើញ​អាស៊ី​ទាំងមូល​តាម​រយៈ​ទំនាក់ទំនង​ទ្វេភាគី និង​វិបត្តិ។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ Rex Tillerson និង​ត្រាំ បាន​លើក​ឡើង​ថា អាមេរិក​កំពុងស្វះ​ស្វែង​​ធ្វើ​ឲ្យ​ចីរភាព​ និង​ការ​ពារ​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​​​មាន​លក្ខណៈ​សេរី​ និង​បើក​ចំហរ ប៉ុន្តែ​អសមត្ថភាព​ក្នុងការ​​មាន​ចក្ខុវិស័យ​យុទ្ធ​សាស្ត្រ​ប្រកប​ដោយ​អត្ថន័យ​​ ឬ​គោល​នយោ​បាយ​​ធំដំ​នោះ​គឺ​កំពុង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់។​

អវត្តមាន​នៃ​ការ​គិត​លក្ខណៈ​យុទ្ធ​សាស្ត្រ​អំពី​តំបន់នោះ​គឺជា​មូល​ហេតុ​សំខាន់​ដល់​ការ​មិន​អើ​ពើ​ដល់​ផែនការ​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន​នោះ។ វា​ជាគោល​នយោ​បាយ​មួយ​ដែល​មានទំហំយ៉ាង​ធំ​ មាន​លក្ខណៈ​យុទ្ធ​សាស្ត្រ​ខ្ពស់​​នៅ​ក្នុង​ទស្សនៈ​វែងឆ្ងាយ​របស់ខ្លួន និង​បង្ហាញពី​ចក្ខុវិស័យ​ដ៏មហិច្ឆតា​និង​ទុក​ចិត្ត​របស់​ ស៊ី លើ​តួនាទីពិភព​លោក​របស់​ចិន។ ប្រសិន​បើ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ចង់​រក្សា​​ស្ថានភាព​យុទ្ធ​សាស្ត្រ ​និង​សេដ្ឋ​កិច្ច​សព្វ​ថ្ងៃ​ឲ្យ​ស្ថិត​នៅ​ដដែល​នៅ​អាស៊ី​នោះ ពួក​គេ​ចាំបាច់​ត្រូវ​តែ​ទទួល​ស្គាល់ថា ពួក​គេ​កំពុង​តែ​ធ្វើ​ដូច​គ្នា​ ទន្ទឹម​ពេល​ដែល​ចិន​កំពុង​ជំរុញ​ទៅ​មុខ​ជា​មួយ​ផែនការ​ផ្លូវ​សូត្រ​ថ្មី​របស់ខ្លួន។​

ផ្លូវ​សូត្រ​នោះ​ត្រូវ​បានប្រកាស​លើក​ដំបូង​ក្នុង​សុន្ទរកថាពីរលើក​ដោយ​ ស៊ី នៅ​ឆ្នាំ ២០១៣ នៅ​ Kazakhstan និង​នៅ Bandung ដោយ​បាន​បង្កើត​នូវ​ចក្ខុវិស័យ​ធំ ប៉ុន្តែ​ស្រពិចស្រពិល​ ដល់​ការ​តភ្ជាប់​រវាង​ចិន​និង​អតីត​ផ្លូវ​សូត្រ​របស់ខ្លួននោះ។ នៅ​ក្នុង​សមាជបក្ស​​លើកទី ១៩ ថ្មីៗ​នេះ​ ផែនការ​ផ្លូវ​សូត្រ​ថ្មី​នោះ​ត្រូវ​បាន​សរសេរ​ចូល​ក្នុងរដ្ឋធម្មនុញ្ញ​របស់​បក្ស។ វា​ច្បាស់ណាស់​គឺជា​ធាតុ​ផ្សំ​សំខាន់​បំផុត​នៅ​ក្នុង​គោល​នយោបាយ​​អន្តរជាតិ​របស់​ចិន។​

សម្រាប់​​ចំណុច​សំខាន់​របស់​វា ផែនការ​ផ្លូវ​សូត្រថ្មី​​នោះ​អំពី​និយាយតែ​ពីកិច្ច​ការ​តភ្ជាប់​​ប្រជាជន​ និង​ប្រជាជន​ និង​ទីផ្សារ​​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ​ វា​ក៏​មាន​តួនាទី​យុទ្ធ​សាស្ត្រ​យ៉ាង​តិច​ចំនួន ៥ ដែរ។

ប្រហែល​ជា​តួនាទីសំខាន់​បំផុត​ជាងគេ​នោះ​គឺ​ថា វា​ជា​មធ្យោ​បាយ​​ក្នុងកា​រជំរុញកំណើន​សេដ្ឋកិច្ច​​នៅ​ក្នុង​បណ្តាខេត្ត​ភាគខាង​ត្បូង​ និង​ខាង​លិចដែលក្រីក្រ​​របស់​ចិន។ គោល​ដៅ​នោះ​គឺ​ដើម្បី​កាត់បន្ថយ​វិសមភាព​សេដ្ឋកិច្ច​ធំធេង​​​រវាង​តំបន់ខ្ពស់រាប​ និង​តំបន់​ឆ្នេរសមុទ្រ​របស់​ចិន​ និង​ដើម្ប​ផ្តល់​ជា​ជន្ទល់​អភិវឌ្ឍន៍​​សង្គម​សម្រាប់​ភាគ​ជា​ច្រើន​របស់​ចិន​ ដែល​បក្ស​កុម្មុយនីស្ត​ចិន​បាន​មើលឃើញ​ថា បាន​​ជំទាល់​ដល់ការ​គ្រប់គ្រង​របស់ប៉េកាំង។​ ​ចេញពីទស្សនៈ​នេះ ខេត្ត Xinjiang ដែលកាន់តែ​រីក​ចម្រើន​នោះ​ទំនង​មិន​សូវ​​​រងឥទ្ធិពល​​​នៃ “អំពីភេរវកម្ម​និង​ផ្តាច់ខ្លួន” ទេ។​

ប៉ុន្តែ ការ​វិនិយោគ​ដ៏ធំ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​​មិន​គ្រាន់តែ​​ផ្តល់​ដង្ហើម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិនទេ ប៉ុន្តែ​ផែនការ​ផ្លូវ​សូត្រ​ថ្មី​នោះ​ក៏មាន​គោល​ដៅ​​លើកកម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​​ភាគខាង​លិច​របស់​ចិនដែរ។ ច្រកសេដ្ឋកិច្ច​ចិន​-ប៉ាគីស្ថាន ពោលជា​កម្មវិធី​​បង្កើត​បំពង់បង្ហូរប្រេង​ ទំនប់ទឹក និង​ផែនការ​អភិវឌ្ឍ​នៅ​ប៉ាគីស្ថាន​នោះ មិន​មែន​តែ​លើ​ការ​នាំ​យក​ប្រេង​ពី​សមុទ្រ​អារ៉ាប់​ទៅ​កាន់ខេត្ត​ Xinjiang នោះទេ។ ប៉ុន្តែ វា​ជា​ការ​​លើក​កម្ពស់​ដល់​សុខមាលភាព​របស់​ប៉ាគីស្ថាន។ ប្រទេស​ប៉ាគីស្ថាន​ដែល​សំបូរ​សប្បាយ​​គឺជា​ទីផ្សារ​ល្អ​សម្រាប់​ទំនិញចិន ជា​ដៃគូ​កាន់តែ​ពឹង​អាស្រ័យ​បាន​​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​​ឥទ្ធិពល​ឥណ្ឌា និង​មិន​សូវ​ទំនង​ជា​ប្រភព​នៃ​ដង្ហើម​​ពួក​អ៊ីស្លាម​ជ្រុល​និយម។ វា​គឺ​ជា​កាដូបន្ថែម​ដ៏ល្អ​មួយសម្រាប់​​​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​ជិតខាង​ចិនដែល​​​ក៏នឹង​ស៊ី​សង្វាក់គ្នាទៅ​នឹង​ផល​ប្រយោជន៍​របស់ប្រទេស​ទាំង​នោះ​ជា​មួយ​នឹង​ផល​ប្រយោជន៍​របស់ប៉េកាំង​ ។​

នេះក៏នឹង​ជួយ​បង្កើតទី​​ផ្សារកាន់តែ​ទំនើប​​ដើម្បី​ទិញទំនិញ​​ថ្លៃៗ​ដែល​អ្នក​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ចិន​មាន​គោល​ដៅ​បង្កើត​ឡើង។ កាន់តែ​សំខនា់នោះ នៅពេល​ទីផ្សារ​នៅតាម​បណ្តោយ​ផ្លូវ​សូត្រ​ថ្មី​នោះ​អភិវឌ្ឍន៍ ពួក​គេ​ក៏​មាន​បំណង​​ចង់បាន​ស្តង់ដារ​អន្តរជាតិ​ពី​ទំនិញ​ឧស្សាហកម្ម​របស់ចិន​​​ ដែល​បន្ត​​ពង្រីក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន​ថែម​ទៀត។ ដូចអាមេរិក​ដឹង​អញ្ចឹង​ថា បណ្តា​ប្រទេស​ដែល​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ក៏​កំណត់​​​ស្តង់ដារ​នោះដែរ។​

បំណងទីបួន និង​ប្រហែលជា​ចំណុច​ដែល​កាន់តែលេច​ធ្លោរ​ក្នុង​ចិត្ត​របស់​ពួក​មានអំណាច​ចិន​នោះ​គឺ​ភូមិសាស្ត្រ​នយោ​បាយ​របស់​ផែនការ​ផ្លូវ​សូត្រ​ថ្មី​នោះ។ ការ​ពឹង​ផ្អែក​​របស់​ចិន​លើ​យុទ្ធ​សាស្ត្រ​ផ្លូវ​ទឹក​និង​ភាព​ងាយ​ផុយ​ស្រួយ​របស់​វា​ចំណពោះ​អំណាចអាមេរិក​នោះ​បាន​ក្លាយជា​ប្រភព​​នៃ​ការ​ព្រួយ​បារម្ភ​ជាយូរ​មក​ហើយ​សម្រាប់​ថ្នាក់ដឹកនាំបក្ស​កុម្មុយនីស្ត។ កងនាវាមុជទឹក​​របស់ទ័ព​ជើង​ទឹក​អាមេរិក​​ទំនង​ជា​ប្រាកដថា ទោះបីជា​ចិន​​មាន​នាវាដឹកយន្ត​ហោះ​ក៏​ដោយ​ ក៏​ប្រទេស​នោះ​នៅ​តែ​ងាយ​រង​ការ​បំភិត​បំភ័យ​ពី​ទ័ពជើង​ទឹក​របស់អាមេរិកដែរ។ ដោយការ​ងាកទៅទិសខាង​លិច​និងការ​អាច​ចូលល​ទៅកាន់ទីផ្សារ​នានា​តាមផ្លូវ​គោក ចិន​អាច​យក​ឈ្នះ​បាន​ដល់ការ​បិទខ្ទប់​ផ្លូវ​ទឹក​ដែល​បង្កើត​ឡើង​នូវ​ភាព​ងាយ​រងគ្រោះ​ដល់នាវាមុជទឹក​របស់ខ្លួន ដែល​ការ​នោះ​នាំ​ឲ្យ​ទទួល​បាន​​ជម្រៅ​យុទ្ធ​សាស្ត្រ​ដែល​ត្រូវ​ការ​ខ្លាំង​នោះ។​

ចុងក្រោយ ក្នុងការ​បង្កើត​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងទឹក​ប្រាក់ ១ ពាន់ពាន់​លាន​ដុល្លារ​របស់​ផ្លូវ​សូត្រ​ថ្មី​ដែល​ចងបណ្តា​រដ្ឋ​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​នានា​​ទៅជា​ប្រព័ន្ធ​យុទ្ធ​សាស្ត្រ ​​និង​សេដ្ឋកិច្ច​​ដែល​យក​ចិន​ជា​ស្នូល​នោះ ចិន​កំពុង​មាន​បំណង​​ធ្វើ​ឲ្យ​ខ្សោយ​ដល់​រចនាសម្ព័ន្ធ​​ស្ថាប័ន​​និង​យុទ្ធ​សាស្ត្រ​​សព្វ​ថ្ងៃ​។ ជា​រួម​ ផែនការ​ផ្លូវ​សូត្រថ្មី​នោះ​​គឺជា​ផ្នែក​សំខាន់​​មួយ​នៃ​ការ​ស្ថាបនា​មិន​គំរាម​កំហែង​របស់​ចិន​ដល់​សណ្តាប់​ធ្នាប់​ថ្មី​របស់​ចិន។ ភាព​ជា​និមិត្តរូប​​​នោះ​គឺច្បាស់ណាស់ពី​ប៉េកាំង គឺ យើង​កំពុង​សាងសង់​ស្ពាន កំពង់ផែ និង​បំពង់​បង្ហូរប្រេង​ ក្នុង​ខណៈ​អ្នក (អាមេរិក) កំពុង​សាងសង់​ជញ្ជាំង។​

ប្រទេស​ជាង​ ៦០ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​​ជា​មួយ​ចិន​អំពី​ផែនការ​ផ្លូវ​សូត្រ​ថ្មី​នោះ ប៉ុន្តែប្រទេស​ផ្សេង​ជាច្រើន​ទៀត ពិសេស​ប្រទេស​ដែល​កៀក​អាមេរិក​) នៅតែ​មាន​មន្ទិស។ អូស្ត្រាលី​ហាក់ដូចជា​​មានភាព​វិល​វល់​ខ្លាំង​ក្នុងការ​ឆ្លើយ​តប ក្នុងខណៈ​ការ​ទទួល​ស្គាល់​​យ៉ាង​ប្រុង​ប្រយ័ត្ន​របស់​ជប៉ុន​​គឺជា​មុខ​មាត់​សាធារណៈ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​មន្ទិល​ខ្លាំង។ ភាព​មិន​ប្រាកដ​នេះ​គឺអាច​គេ​យល់​បាន។​

ចេញពី​ទស្សនៈ​យល់ឃើញ​របស់សម្ព័ន្ធ​មិត្ត​ម្នាក់​របស់​អាមេរិក​​ ផ្លូវ​សូត្រ​ថ្មី​នោះ​គឺជា​កម្មវិធី​ស្មុគ​ស្មាញ​ខ្លាំង​។ តំបន់​នោះត្រូវការ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ខ្លាំង​ ហើយ​ចិន​មាន​ដើម​ទុន បទពិសោធន៍ និង​សមត្ថភាព​ក្នុងការ​ជំរុញ​រឿង​នេះទៅ​មុខ។ ប៉ុន្តែ​ផែនការ​នោះ​នឹង​ស្ទើតែ​ប្រាកដ​​ក្នុងការ​បង្កើន​កម្លាំង​​របស់ចិន​និង​បន្ត​ធ្វើ​ឲ្យ​សឹក​រិច​រិល​ដល់​សណ្តាប់​ចាស់​របស់​តំបន់​នោះ។

ចំណង​ជិត​ស្និត​របស់​ផែនការ​ផ្លូវ​សូត្រ​ថ្មី​ជាមួយ​ប្រធានាធិបតី​ចិន​នោះ​មាន​ន័យថា វា​នឹង​ជា​សមាសភាព​សំខាន់​បំផុត​​នៃ​គោល​នយោ​បាយ​អន្តរជាតិ​របស់​ចិន​នៅ​ក្នុង​រយៈ​ពេល​ ១ ទសវត្សរ៍​ខាង​មុខ​ទៀត​នេះ។ ដូចដែល​វា​បាន​បង្ហាញ​ឡើង​នោះ វា​នឹង​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​​យុទ្ធ​សាស្ត្រ​នៅ​ក្នុង​តំបន់នោះ។ កាន់តែទូលាយ ផែន​ការ​ផ្លូវ​សូត្រថ្មី​នោះ​បាន​បង្ហាញ​ពី​មហិច្ឆតា​​មួយ​ដើម្បី​បំពេញ​ចន្លោះ​ដែល​បាត់​បង់​​ពីការ​តភ្ជាប់​ដែល​នឹង​បង្កើត​​សណ្តាប់ធ្នាប់​​តំបន់​ដែល​យក​ចិន​​ជា​មូល​ដ្ឋាន។ សំណួរ​នោះគឺថា តើ​អាមេរិក​នឹង​ប្រជែង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ចិន​ ឬ​មម៉ាញឹក​ពេគ​​ជា​មួយ​​កិច្ចការ​ផ្ទាល់ខ្លួន​ដែល​មិន​អាច​ដឹង​ខ្លួន​ថា មានការ​ប្រកួតប្រជែង។ ប្រសិន​បើ​ការ​កាន់តំណែង​ពេល ៩ ខែ​របស់​ ត្រាំ មិន​ដឹង​ពីរឿង​នោះទេ ចិន​នឹងកាន់តែ​បើក​ចំហរ​​កាន់តែធំ៕

ប្រភព៖ East Asia Forum ចុះថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment