Monday, November 20, 2017

ខេត្តបាត់ដំបងរៀបចំពិធីប្រគល់ជូនប័ណ្ណសរសើរដល់​សាស្រ្តាចារ្យឆ្នើម​ និងនិសិ្សត​ជ័យលាភី​ សាកលវិទ្យាល័យ​គ្រប់គ្រង​ និង​សេដ្ឋកិច្ច

បាត់ដំបង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីរួមខេត្តបាត់ដំបង មានរៀបចំពិធី បើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ និងចែកប័ណ្ណសរសើរដល់សាស្រ្តាចារ្យឆ្នើម និងនិសិ្សតជ័យលាភីរបស់សាកលវិទ្យាល័គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, សាកលវិទ្យាធិការ, សាកលវិទ្យាធិការរង, លោកនាយកគ្រប់សាខា បុគ្គលិក សាស្រ្តាចារ្យ ព្រមទាំងនិសិ្សតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង សរុបជាង៨០០នាក់ផងដែរ៕




No comments:

Post a Comment