Friday, August 25, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យរៀបចំប្រព័ន្ធប្រាក់សោធននិវត្តន៍សម្រាប់កម្មករ កម្មការិនី ឱ្យបានទូលំទូលាយ

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានថ្លែងថាក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធត្រូវរៀប​ចំឱ្យ​បាន​ឆាប់​រហ័ស​​នូវ​ប្រព័ន្ធ​ប្រាក់​សោ ធន​និវត្តន៍ សម្រាប់​កម្ម​ករ កម្មការិនី​ ឱ្យ​បាន​ទូលំ​ទូលាយ​ដែល​អាច​គ្រប​ដណ្តប់​លើ​វិស័យ​ដទៃទៀត និងបន្ត​ជំរុញ​ការ​តបណ្តាញទឹក ភ្លើង​តាមខ្នង​ផ្ទះ​ជួល ដែលកម្មករ​ស្នាក់​នៅ។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុង​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ​ ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លងសេចក្តីព្រាងច្បាប់ សេចក្តីព្រាងគោលនយោបាយ​ជាតិស្តីពីមនុស្ស​វ័យ​ចាស់ និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល៕







No comments:

Post a Comment