Friday, August 25, 2017

ត្រូវជឿជាក់លើខ្លួនឯង បង្កើតភាពលេចធ្លោ ចូលរួមផ្សព្វផ្សាយពីមោទនភាព និងសក្តានុពលរបស់ជាតិយើងទៅកាន់អន្តរជាតិ

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសចំនួន១៦ រូប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្អូនៗត្រូវជឿជាក់លើខ្លួនឯង បង្កើតភាពលេចធ្លោ ចូលរួមផ្សព្វផ្សាយពីមោទនភាព និងសក្តានុពលរបស់ជាតិយើងទៅកាន់អន្តរជាតិ ក្នុងនាមជាយុវជន និងជាធនធានមនុស្សតំណាងកម្ពុជា។ ភាពជោគជ័យរបស់ប្រទេសមួយគឺផ្អែកលើភាពជោគជ័យរបស់បុគ្គលម្នាក់ៗ ហើយប្រទេសកម្ពុជាយើងត្រូវការអ្នកទាំងអស់គ្នា!

លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា ជំនួសមុខឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាក៏ដូចជាខ្លួនលោកផ្ទាល់ លោក ក៏បានសម្តែងការអបអរសាទរជូនចំពោះជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសទាំង១៦ រូបផងដែរ៕




No comments:

Post a Comment