Friday, August 25, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរសាទកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស (Gold Medal)

ខ្ញុំសូមអបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស (Gold Medal)បន្ទាប់ពីការប្រកួតឈ្នះលើក្រុមកីឡាការិនីប្រទេសថៃក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាប៉េតង់ជាគូក្នុង ការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។

នេះបើយោងតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកនាយករដ្ឋមមន្រ្តី ហ៊ុន សែន ដែលមានបានបង្ហោះផ្សាយនៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧។

លោកនាយកមន្រ្តីក៏បញ្ជាក់បន្ថែមថា នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី ៕











No comments:

Post a Comment