Friday, August 25, 2017

បេឡាជាតិរបបសន្តិសុខសង្គម ប្រជុំផ្សព្វផ្សាយនីតិវិធីនិងយន្តការនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធី និងយន្តការនៃ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់តំណាងនាយកសហគ្រាស គ្រឹះស្ថានប្រមាណជាង១០០នាក់។

កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបកិច្ចសហការរវាងបេឡាជាតិរបបសន្តិសុខសង្គម និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃក្រសួងមហាផ្ទៃ ក៏ដូចជាផ្សព្វផ្សាយការងារដែលសម្រេចបាន និងយន្តការនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម។ ទន្ទឹមនឹងនេះដែរ ការផ្សព្វផ្សាយនេះនឹងមានបទបង្ហាញអំពីវឌ្ឍនភាពថ្មីៗនៃប្រព័ន្ធព័ត៌មានវិទ្យាដែលមានដូចជាប្រព័ន្ធជូនដំណឹងហានិភ័យការងារ ONLINE និងប្រព័ន្ធណាត់មន្ទីរពេទ្យតាម ONLINE (Booking Appointment Online) ផងដែរ៕








No comments:

Post a Comment