Friday, August 25, 2017

ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរាគ្មានទីពឹងចំនួន០៨គ្រួសារទទួលបានអំណោយមនុស្សធម៌

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក សោម វឺន ប្រធានកិត្តិយស លោកស្រី វង សាតស៊ុនលី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ និងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ជនពិការ ចាស់ជរាគ្មានទីពឹង ចំនួន ០៨គ្រួសារ ចំនួន៣ឃុំ មានឃុំស្វាយជ្រុំ ឃុំជ្រៃបាក់ និងឃុំអណ្ដូងស្នាយ។

ប្រជាពលរដ្ឋទាំង៨គ្រួសារដែលទទួលបានអំណោយនោះរួមមាន៖ ឈ្មោះ ច្រេស គង់ ភេទ ស្រី (ក្រីក្រគ្មានទីពឹង និងមានជម្ងឺស្លាប់មួយចំហៀងខ្លួន) នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ បានទទួលអំណោយមាន អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង និងឃីត ០១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងទទួលបានថវិកា ១០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ អ្នកគ្រូចូលនិវត្តឈ្មោះសាត់ សោភា (ក្រីក្រ មានជម្ងឺពិការដើរមិនរួច) នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានថវិកា ២០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ ចាន់ សុផា ភេទ ស្រី (មានជម្ងឺបាត់បង់ស្មារតី) នៅភូមិព្រៃពួច ឃុំជ្រៃបាក់ បានទទួលអំណោយមាន អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង និងឃីត ០១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងទទួលបានថវិកា ១០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។

ឈ្មោះ ជ័យ វណ្ណៈ ភេទ ប្រុស (ពោះម៉ាយក្រីក្រមានកូន ០៤នាក់ និងម្ដាយជរា) នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ សាំង សុផាត ភេទ ប្រុស(ក្រីក្រ មានកូនពិការ) នៅភូមិអូររោង ឃុំជ្រៃបាក់ បានទទួល អង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ ឆាយ ណាន ភេទ ស្រី (ចាស់ជរាគ្មានទីពឹង) នៅភូមិអណ្ដូងស្នាយ ឃុំអណ្ដូងស្នាយ បានទទួលអំណោយមាន អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង និងឃីត ០១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងទទួលបានថវិកា ១០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។

ឈ្មោះ ងួន ញ៉ិល ភេទ ប្រុស (ក្រីក្រគ្មានទីពឹង) នៅភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀលពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ សុខ ឡេង ភេទ ស្រី (ក្រីក្រ និងមានជម្ងឺប្រចាំកាយ) នៅភូមិថ្មី ឃុំជ្រៃបាក់ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ៕








No comments:

Post a Comment