Friday, August 25, 2017

មន្រ្តីក្រសួងបរិស្ថានស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្ស

មន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយយុវជនវិស័យបរិស្ថានជាង៣០នាក់ បានមកជួបជុំគ្នានៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ និងបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជួយសង្រ្គោះជីវិតមនុស្ស។

លោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ក៏មិនខុសពីឆ្នាំមុនៗដែរក្រសួងបរិស្ថានធ្វើឡើងដើម្បីជំរុញលើកទឹកចិត្តដល់មន្រ្តី និងយុវជនក្រសួងមានស្មារតីក្នុងការចូលរួមឱ្យបានផុសផុលទាំងអស់គ្នាដើម្បីបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីត្រៀមទុកបម្រុងជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាដែលរងគ្រោះថ្នាក់ដោយប្រការផ្សេងៗ និងចូលរួមឆ្លើយតបចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ដែលខ្វះខាត និងត្រូវការឈាមបន្ទាន់។

នាឱកាសនោះ លោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងដែរថា តាមរយៈសកម្មភាពនេះ គឺជាសិល្បៈមួយនៃការចែករម្លែករបស់មន្រ្តីក៏ដូចជាយុវជន និងសប្បុរសជននាថ្ងៃនេះសំដៅធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាអាចផ្តល់ឈាមសម្រាប់កិច្ចការសង្គមដ៏មានសារៈសំខាន់នេះ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបានលើកទឹកចិត្តឱ្យមន្រ្តីរាជការក្រសួងនិងសម្បុរសជនចូលរួមក្នុងសកម្មភាពបរិច្ចាកឈាមដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមនៅតាមមន្ទីរពេទ្យនានា៕




No comments:

Post a Comment