Friday, August 25, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះរួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផលដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០០៦
២-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០។
៤-បញ្ហាផ្សេងៗ៕
ព័ត៌មាននៃកិច្ចប្រជុំនឹងផ្សាយជូននៅក្រោយពេលបញ្ចប់ការប្រជុំ៕






No comments:

Post a Comment