Friday, August 25, 2017

ខេត្តកំពង់ធំ និងខេត្តសុរិន្ទ​ ចុះអនុស្សរណៈ​នៃការយោគយល់​គ្នាស្តីពីការចង​សម្ព័ន្ធមេត្រីភាព​រវាងខេត្ត​ទាំងពីរ​

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំ និងខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ។

ការចុះអនុស្សរណៈយោគយល់គ្នានៃខេត្តទាំងពីរនេះដែរ គឺធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៦ ដែលមានរយៈពេលពីរថ្ងៃទី (២៤-២៥ សីហា) និងបានបិទបញ្ចប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តសេនីយ៍ អនុពង្ស ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ៕




No comments:

Post a Comment