Friday, August 25, 2017

សាលប្រជុំសាលាខេត្តរតនគិរី​ បើកវេទិកា​រៀនសូត្រ​ស្តីពីការ​គាំទ្រលើការងារ​លើកកម្ពស់​អនាម័យជនបទ​

នៅសាលប្រជុំសាលាខេត្តរតនគិរីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីចូលរួមពិធីបើកវេទិការៀនសូត្រស្តីពីការ «គាំទ្រលើការងារលើកកម្ពស់អនាម័យជនបទ» ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ ក្រសួងអភិវឌ្ឍនជនបទ ក្រោមកិច្ចសហការ និងគាំទ្រដោយអង្គការភ្លែនអន្តរជាតិក្នុងគោលបំណងឱ្យសិក្ខាកាមទាំងអស់ដែលអញ្ជើញចូលរួមមកពីខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តរតនគិរី ទទួលបានមេរៀនគន្លឹះថ្មី និងបទពិសោធន៍ថ្មីៗ សម្រាប់បង្កើនប្រសិទ្ធភាពនៃការលើកកម្ពស់អនាម័យជនបទ ក្នុងមូលដ្ឋានរបស់ខ្លួនកំណត់រកក្របខ័ណ្ឌគតិយុត្តិ សម្រាប់គាំទ្រការលើកកម្ពស់អនាម័យមូលដ្ឋាន និងពិនិត្យមើលឡើងវិញ អំពីសកម្មភាពជាអាទិភាពសម្រាប់គាំទ្រដល់ការងារលើកកម្ពស់អនាម័យជនបទក្នុងមូលដ្ឋានរៀងៗខ្លួន៕



No comments:

Post a Comment