Wednesday, April 19, 2017

ឧប​នាយករដ្ឋមន្រ្តី ម៉ែន សំអន ស្នើឲ្យ​រោងចក្រ សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវគោរព​តាមបទដ្ឋា​នបច្ចេក​ទេស

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួងមានទំហំ ២១ម៉ែត្រ គុណនឹង៣២ម៉ែត្រ កម្ពស់៩ជាន់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ។
លោកស្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដសហការគ្នាពង្រឹង បន្ថែមទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការដោះស្រាយទប់ស្កាត់បាតុភាព ដែលបានកើតឡើង មួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់ ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនង ផ្សារភ្ជាប់គ្នាជាប្រព័ន្ធ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងប្រភពទីផ្សារ៕


No comments:

Post a Comment