ជានិច្ចកាលគឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសអង់គ្លេស ចាប់តាំងពីប្រទេសបារាំងមានឥទ្ធិពលពាក់កណ្តាលរវាងបារាំង និងអាល្លឺម៉ង់ ដែលជានិច្ចកាលបានក្លាយជាកក្តាកំណត់ទិសដៅរបស់សហភាពអឺរ៉ុប។
បារាំង រួមជាមួយនឹងអង់គ្លេស គឺជាប្រទេសនៅក្នុងសហភាពអឺរ៉ុបតែមួយគត់ ដែលមានសមត្ថភាពបង្កើតអំណាចយោធាដោយឯករាជ្យ និងជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើការរួមដៃគ្នាជាមួយនឹងចក្រភពអង់គ្លេសក្នុងការបង្កើតសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលធ្វើឱ្យមានការកែប្រែនយោបាយពិភពលោក។
សម្រាប់ហេតុផលសំខាន់ៗទាំងពីរនេះ អ្នកកាន់កាប់វិមាន Elysee ជានិច្ចកាលបានធ្វើឱ្យមានបញ្ហាដល់ចក្រភពអង់គ្លេស។ ប៉ុន្តែនៅក្នុងសម័យ២០១៧ របស់លោក Donald Trump ការចាកចេញរបស់អង់គ្លេស និងការកើនឡើងនៃការធ្វើប្រជាភិថុតទូទាំងឧបទ្វីប ឥឡូវនេះវាបានធ្វើឱ្យមានបញ្ហាទ្វេដង។
ការបោះឆ្នោតដ៏ឆាប់រហ័សនេះ ដែលនៅក្នុងនោះការបង្កើតគណបក្សឆ្វេងនិយម និងស្តាំនិយម ហាក់បីដូចជាធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នឹងធ្វើឱ្យប៉ះពាល់ដល់ការចរចានៃការចាកចេញរបស់អង់គ្លេសនាពេលខាងមុខ និងអាចធ្វើឱ្យមេដឹកនាំគណបក្ស Front National (FN) របស់លោកស្រី Marine Le Pen ឈ្នះឆ្នោត និងកំណត់អនាគតនៃសហភាពអឺរ៉ុបខ្លួនឯងផងដែរ។
ដោយប្រទេសអង់គ្លេស ឥឡូវនេះបានប្តេជ្ញាចិត្តដើម្បីចាកចេញពីការចរចាជាមួយនឹងសហភាពអឺរ៉ុប ដែលនឹងកំណត់អនាគតនៃប្រទេសនេះសម្រាប់ការចរចា ទិដ្ឋភាពរបស់លោកស្រី Le Pen ក្លាយជាប្រធានាធិបតីបារាំង គឺមានឱកាសបញ្ចប់ទាំងអស់នូវការរៀបចំកិច្ចពិភាក្សាដ៏ចម្រូងចម្រាសទាំងនេះ។
គណបក្ស FN របស់លោកស្រី Le Pen បានប្តេជ្ញាចិត្តក្នុងការទាញបារាំងចេញពីអឺរ៉ុប និងការធ្វើប្រជាមតិស្តីពីសមាជិកភាពសហភាពអឺរ៉ុប ប្រសិនបើទីក្រុង Brussels មិនគោរពតាមការទាមទាររបស់ខ្លួន ដើម្បីរំលាយរូបិយប័ណ្ណរួម និងបញ្ចប់តំបន់ធ្វើដំណើរសេរីតាមព្រំដែន Schengen។
មិនមែនបញ្ហាទាំងនេះអាចធ្វើឱ្យកើតឡើងភ្លាមៗបានទេ ប៉ុន្តែក្រុមអ្នកវិភាគថ្នាក់តំបន់ ដូចជាលោក Mujtaba Rahman ដែលជាប្រធានក្រុមការងារអនុវត្តន៍ជាក់ស្តែងរបស់អឺរ៉ុបនៅឯ Eurasia Group គឺជាស្ថាប័នពិគ្រោះយោបល់ផ្នែកហានិភ័យ បានព្យាករណ៍ថា ជ័យជំនះរបស់លោកស្រី Le Pen នឹងទំនងជាបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
មានអ្នកចាកចេញរបស់អង់គ្លេសមួយចំនួនដែលជឿថា ជ័យជំនះរបស់លោកស្រី Le Pen ប្រហែលជាល្អសម្រាប់អនាគតរបស់អង់គ្លេសក្នុងការចរចានៃការចាកចេញរបស់អង់គ្លេសពីអឺរ៉ុប។
ប៉ុន្តែនេះមិនមែនជាទស្សនៈមួយដែលបានចែករំលែកដោយលោកស្រី Theresa May ឬក្រុមអ្នកចរចារបស់អង់គ្លេស ដែលភ័យខ្លាចថា ការឡើងកាន់តំណែងប្រធានាធិបតីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រី Le Pen នឹងបង្កឱ្យមានភាពចលាចលនៅក្នុងអឺរ៉ុប៕
ប៉ុន្តែនេះមិនមែនជាទស្សនៈមួយដែលបានចែករំលែកដោយលោកស្រី Theresa May ឬក្រុមអ្នកចរចារបស់អង់គ្លេស ដែលភ័យខ្លាចថា ការឡើងកាន់តំណែងប្រធានាធិបតីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រី Le Pen នឹងបង្កឱ្យមានភាពចលាចលនៅក្នុងអឺរ៉ុប៕
No comments:
Post a Comment