Wednesday, February 22, 2017

លោក ហ៊ុន សែន៖ អ្វីដែលទទួលបានសព្វថ្ងៃនេះមិនមែនធ្លាក់ពីលើមេឃទេ ហើយក៏មិនមែន ដើរសន្យាខ្យល់ដែរ

(ភ្នំពេញ)៖  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អ្វីដែលទទួលបានសព្វថ្ងៃនេះ​មិន​មែន​ធ្លាក់ពីលើមេឃទេ ហើយក៏មិនមែន ដើរសន្យាខ្យល់ដែរ។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាក​លវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១,៤៣១នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជា ទទួលបានសព្វថ្ងៃនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលទាំងអស់​នេះ​ពុំមែនធ្លាក់មកពីលើមេឃ ឬការសន្យាខ្យល់នោះឡើយ។
លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានការ​អភិវឌ្ឍ​ទៅ​មុខជាលំដាប់ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេស មានចំណូមមធ្យមកម្រិតទាប។ លោក ក៏បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០៣០ កម្ពុជា នឹងក្លាយជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់៕


No comments:

Post a Comment