Wednesday, February 22, 2017

លោក ហ៊ុន សែន អំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទបញ្ជាក់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពុំមែនជារបស់រដ្ឋទេ

(ភ្នំពេញ)៖  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ​ជំរុញការផ្សព្វផ្សាយថា ​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុពុំមែនជារបស់រដ្ឋទេ គឺជារបស់ឯកជន។ លោក បានថ្លែងអំពាវនាវដូចនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញប្រគល់​សញ្ញាបត្រ ដល់និស្សិត នៃសាក​លវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១,៤៣១នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវដល់វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មាន​អនឡាញ (Online) ទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយដាក់នៅក្នុងទំព័រមុខ ព្រមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ត្រូវរៀបចំសម្លេងខលធូន (Call Tune) ដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹង គ្រប់ៗគ្នាថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពុំមែនជារបស់រដ្ឋទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ ព្រោះមានប្រជាពល​រដ្ឋ មួយចំនួនធំបានខ្ចីប្រាក់ពីគ្រឹះស្ថានឯកជនទាំងនេះ ហើយគិតថាជាគ្រឹះស្ថានរបស់រដ្ឋ​។  លោក ហ៊ុន សែន ក៏បានថ្លែងថា អ្វីដែលមហន្តរាយបំផុតគឺ ប្រជាជនអ្នកខ្ចីប្រាក់ទាំងនោះគ្មានប្រាក់សងហើយត្រូវគេរឹបអូសផ្ទះសម្បែង ហើយក៏មិនត្រូវខ្ចីគេយកមកហ៊ឺហា ទិញឡាន ទិញ​ម៉ូតូនោះឡើយ៕




No comments:

Post a Comment