Wednesday, February 22, 2017

លោក ហ៊ុន សែន បានបញ្ជាក់ថា សេរីភាពរបស់យើងមានព្រំដែនជាមួយសេរីភាពអ្នកដទៃ

(ភ្នំពេញ)៖  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សេរីភាពរបស់យើងមាន​ព្រំដែន​ជា​មួយ​សេរីភាពអ្នកដទៃ បើពុំដូចនោះទេ នឹងក្លាយជាការំលោភបំពានទៅលើសិទ្ធិអ្នកដទៃ។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញប្រគល់ស​ញ្ញា​​​បត្រដល់និស្សិតនៃសាក​លវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន១,៤៣១នាក់ នៅវិទ្យាស្ថាន​​ជាតិ​​​អប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក ក៏ជាអ្នកវិភាគមួយរូបដែរ ប៉ុន្តែលោក មិនអាចទទួលយកបានទេចំពោះការវិភាគបែបចោទប្រកាន់ទៅលើអ្នកដទៃនោះ ដែលនេះពុំ មែនជាការវិភាគនោះឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ ដើម្បីជាការឆ្លើយតបចំពោះ អ្នក​វិភាគ​​មួយចំនួន ដែលតែងតែបកស្រាយថា ខ្លួនប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញ​មតិ​នា​ពេល​​​កន្លងមក ប៉ុន្តែទៅចោទប្រកាន់មកលើរាជរដ្ឋាភិបាលទៅវិញ ដែលធ្វើឱ្យប៉ះ​ពាល់​ដល់​កិត្តិ​យស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខាន៕


No comments:

Post a Comment