Wednesday, February 22, 2017

ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បំពេញទស្សនកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ នៅម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។
នៅរសៀលម៉ោង ៤៖០០នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដដែលនេះដែរ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ នឹងជួបពិភាក្សាការងារជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព៕





No comments:

Post a Comment