(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សេរីភាពរបស់យើងមានព្រំដែនជាមួយសេរីភាពអ្នកដទៃ បើពុំដូចនោះទេ នឹងក្លាយជាការំលោភបំពានទៅលើសិទ្ធិអ្នកដទៃ។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន១,៤៣១នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក ក៏ជាអ្នកវិភាគមួយរូបដែរ ប៉ុន្តែលោក មិនអាចទទួលយកបានទេចំពោះការវិភាគបែបចោទប្រកាន់ទៅលើអ្នកដទៃនោះ ដែលនេះពុំ មែនជាការវិភាគនោះឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះ ដើម្បីជាការឆ្លើយតបចំពោះ អ្នកវិភាគមួយចំនួន ដែលតែងតែបកស្រាយថា ខ្លួនប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនាពេលកន្លងមក ប៉ុន្តែទៅចោទប្រកាន់មកលើរាជរដ្ឋាភិបាលទៅវិញ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខាន៕
No comments:
Post a Comment