Wednesday, February 22, 2017

លោក សុខ ឥសាន ៖ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ព្រំដែន​កំណត់

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជាលោក សុខ ឥសាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​ឲ្យ​ដឹង​ថា មាត្រា ៣១ និង ៤១ ជំពូកទី៣ នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានបើកទូលាយឲ្យពលរដ្ឋគ្រប់រូប មាន សិទ្ធសេរីភាពទូលំទូលាយ ក្នុងការបញ្ចេញមតិ និយាយអ្វីនិយាយទៅ ក៏ប៉ុន្តែកុំឱ្យរំលោភលើសិទ្ធិអ្នកដទៃ ប៉ះ​ពាល់​ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់ជាតិ ដល់សន្តិសុខជាតិ។
លោក សុខ ឥសាន្ត បញ្ជាក់​ថា ដូច្នេះ បណ្តាអ្នកមានមតិ  អ្នកវិភាគទាំងទ្បាយក្នុងការប្រើ សិទ្ធិរបស់ខ្លួន​ត្រូវ​មើល​ព្រំដែន​កំណត់ផង។ ច្បាប់មិនបានបើកឱ្យនិយាយបរិហារកេរ្តិ៍គេទេ មិនឲ្យមួលបង្កាច់ មិនឲ្យលាបព៌ណគេទេ។ បើនិយាយរំលោភ គេមានសិទ្ធិប្តឹងទៅតុលាការរកយុត្តិធម៌  ហើយកុំចោទគេថា ប្រើច្បាប់ និងតុលាការ​ជា​ឧបករណ៍​ដាក់ទោសខ្លួនឱ្យសោះ។
បើ​តាម​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ ការបញ្ចេញមតិក្នុងបរិបទជាចេតនាញុះញង់ បញ្ឆេះកំហឹង​មហាជន បង្កចលាចលដល់សន្តិសុខសង្គម និងប៉ះពាល់ដល់សិទ្ធិ សេរីភាពរបស់បុគ្គល ឬស្ថាប័ន​ដែល​ត្រូវ​បាន​ច្បាប់ការពារ ជាការបំពានច្បាប់។
លោក សុខ ឥសាន្ត បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា ដូចករណី ហុង សុខហួរ,  អ៊ុំ សំអាន, សម រង្ស៊ី, ថាក់ ទ្បានី, គឹម សុខ,  អ៊ូ វិរៈ ជាដើម មិនមែនជាការប្រើសិទ្ធិបញ្ចេញមតិទេ ការពិត គឺជាការឆ្លៀតបន្លំបរិហារកេរ្តិ៍គេ មួលបង្កាច់គេ លាបព៌ណគេ ហើយថា ជាការបញ្ចញមតិទៅវិញ។ កុំបន្លំ គេដឹងអស់ហើយ៕

No comments:

Post a Comment