Wednesday, February 22, 2017

ប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ អញ្ជើញចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរនៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ នៅវេលាម៉ោង១០ និង៣០នាទី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ជាទីគោរពសក្ការៈនៃយើង នៅព្រះបរមរាជវាំង។
បន្ទាប់ពីជំនួបសវនាការថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ នៅវេលាម៉ោង ១១៖២៥ នាទីព្រឹកថ្ងៃដដែលនេះ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យនិងស្តូបព្រះបរមរតនកោដ្ឋ។
សូមជម្រាបផងដែរថា នៅរសៀលម៉ោង៤៖០០នាទី ថ្ងៃដដែលនេះ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាពផងដែរ៕



No comments:

Post a Comment