Tuesday, December 20, 2016

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរទៅបំពេញទស្សនៈកិច្ចនៅប្រទេសវៀតណាម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងកំឡុងពេលទស្សនៈកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាការងារមួយចំនួនជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ព្រមទាំងចុះហត្ថលេខាលើសន្ធិសញ្ញាមួយចំនួនជាមួយភាគី វៀតណាមដូចជា សន្ធិសញ្ញា ស្តីពីការផ្ទេរទណ្ឌិត សន្ធសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្រសួងធម្មការ និងសាសនា និងគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម។
ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភា វៀតណាម និងប្រធានរដ្ឋនៃប្រទេសវៀតណាមទៀតផង នេះបើយោងតាមការបង្ហោះផ្សាយក្នុង ទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិច៕




No comments:

Post a Comment