Tuesday, December 20, 2016

ការរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ

ឆ្នាំ២០១៦ ត្រូវបានចំណាំជារៀងរហូតថា ជាឆ្នាំដែលប្រទេសថៃបានបាត់បង់ប្រទីតបំភ្លឺផ្លូវ របស់ខ្លួន។ ព្រះមហាក្សត្រ Bhumibol Adulyadej បានយាងចូលសុវណ្ណង្គត់នៅថ្ងៃទី១៣ ខែតុលាដោយបាននៅលើរាជ្យបល្ល័ង្កអស់រយៈពេល ៧០ ឆ្នាំ។ ខណៈពេលដែលប្រទេសទាំងមូលធ្លាក់ចូលទៅក្នុងរបៀបនៃការកាន់មរណទុក្ខដ៏តឹងរ៉ឹង ការយាងចូលសុវណ្ណង្គត់របស់ព្រះមហាក្សត្រនេះបានបង្កើននូវកម្រិតភ័យបារម្ភរួចហើយ ទៅលើអ្វីដែលរជ្ជកាលបន្ទាប់ទំនងជានឹងកើតឡើងនោះ។
ព្រះមហាក្សត្រ Bhumibol ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូងនៅឆ្នាំ២០០៩។ ដែលព្រះរាជសុខភាពខ្សោយរបស់ព្រះអង្គបានក្លាយជាក្តីបារម្ភមួយ មិនត្រឹមតែក្នុងចំណោមអ្នកកាន់អំណាចរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងចំណោមធុរកិច្ចក្នុងស្រុក និងអ្នកវិនិយោគិន បរទេសទៀតផង។ ព្រះរោគរបស់ព្រះអង្គនេះតំណាងឱ្យផ្នែកមួយនៃការជំរុញកងកម្លាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ជាមួយនឹងពួកយោធាដែលចង់ធានាថា ការស្នងរាជ្យរបស់ព្រះមហាក្សត្រនេះ នឹងមានអត្ថប្រយោជន៍ដល់ឥស្សរជនចាស់ៗ។
កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលយោធានៅក្រោមនាយករដ្ឋមន្រ្តីលោក Prayuth Chan-ocha ត្រូវបានប្រគល់ភារកិច្ចជាមួយនឹងការសម្រេចបេសកកម្មពីរ។
ជាដំបូង រដ្ឋាភិបាលយោធាបានបង្គាប់ឱ្យគណៈកម្មាធិការមួយបញ្ចប់រដ្ឋធម្មនុញ្ញនេះ ដើម្បីពន្យារការកាន់អំណាចរបស់ខ្លួន និងការពារអំណាចពីបក្សពួករបស់ Shinawatra ពីការវិលត្រឡប់ទៅនយោបាយ ដែលនឹងបម្រើដើម្បីកាត់បន្ថយអំណាចរបស់រដ្ឋាភិបាលស៊ីវិលនាពេលអនាគត។
ដើម្បីស្របច្បាប់បន្ថែមទៀតទៅលើរដ្ឋធម្មនុញ្ញនេះ របបយោធាបានធ្វើប្រជាមតិមួយ ដែល ធ្វើឱ្យភ្ញាក់ផ្អើលដល់មនុស្សជាច្រើន រដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយប្រជាជន ដែលចាក់ឫសយ៉ាងជ្រៅបន្ថែមទៀតដល់ជំហររបស់យោធា។ ទោះបីជាប្រជាជនថៃមួយចំនួនមិនយល់ស្រប ជាមួយនឹងមាតិកានៃរដ្ឋធម្មនុញ្ញនេះក៏ដោយ ក៏ពួកគេមានគោលបំណងចង់អនុម័តរដ្ឋធម្មនុញ្ញនេះនៅក្នុងការធ្វើប្រជាមតិមួយ ដែលពួកគេចង់បានការបោះឆ្នោតកើតឡើងក្នុងពេលឆាប់ៗនេះ ជាជាងស៊ូទ្រាំនឹងរបបយោធាអស់រយៈពេលយូរតទៅទៀត ប្រសិនបើរដ្ឋធម្មនុញ្ញនេះត្រូវបានច្រាន ចោលនោះ។
ភារកិច្ចផ្សេងទៀតរបស់ពួកយោធានេះ គឺដើម្បីបញ្ជាក់ជាសាធារណៈនៃការឡើងសោយរាជ្យរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ជាអ្នកទទួលមរតកដែលមានសិទ្ធិឡើងគ្រង់រាជ្យ។ពាក្យចចាមអារាម និងពាក្យនិយាយខ្សិបខ្សៀវបាននៅវិលវល់ជុំវិញព្រះរាជាណាចក្រថៃអំពីការបំផ្លិចបំផ្លាញដែលអាចធ្វើទៅកើតប្រឆាំងនឹងព្រះអង្គម្ចាស់ដែលឡើងគ្រង់រាជ្យ ដែលត្រូវបានគេគិតថា ឧត្តមសេនីយ៍ Prem Tinsulanonda ជាអ្នកនាំមុខ ហើយឧត្តមសេនីយ៍រូបនេះដែលជាប្រធាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលមិនស៊ីខ្សែគ្នាជាមួយនឹងព្រះអង្គម្ចាស់ដែលឡើងគ្រង់រាជ្យ។
ជាការពិតដែលថា ប្រជាជនថៃមួយចំនួនប្រហែលជាពេញចិត្តចង់ឃើញម្ចាស់មហាក្សត្រី Sirindhorn ឡើងគ្រង់រាជ្យជំនួសបងប្រុសទៅវិញ ការពិតនោះបានបង្កឱ្យមាននៅពាក្យចចាមអារាមថា លោក Prem អាចញុះញុងម្ចាស់ក្សត្រី Sirindhorn ឱ្យក្លាយទៅជាអ្នកឡើងគ្រង់អំណាចឱ្យកាន់តែមានការទុកចិត្តកាន់តែច្រើន។
ជាការឆ្លើយតបទៅនឹងសភាពការណ៍នោះ រដ្ឋាភិបាលដឹកនាំដោយលោក Prayut បានសម្រេចចិត្តដើម្បីកំចាត់ចោលពាក្យចចាមអារាមទាំងនោះ ប៉ុន្មានម៉ោងតែប៉ុណ្នោះ ក្រោយព្រះមហាក្សត្រ Bhumibol ចូលសុវណ្ណង្គត់ ហើយនិយាយថា ព្រះអង្គម្ចាស់ Vajiralongkorn នឹងក្លាយទៅជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ Vajiralongkorn បានជិះកង់ដឹកនាំហ្វូងមនុស្សនៅកណ្តាលផ្លូវទីក្រុងបាងកក ហើយសង្ឃឹមថា នឹងទទួលបានក្តីស្រលាញ់ និងភាពស្មោះត្រង់ពីប្រជាជន។
ខណៈនេះផងដែរ ព្រះអង្គដែលបានឡើងគ្រង់រាជ្យនេះ បានចាប់ផ្តើមតែងតាំងមនុស្សដែលព្រះអង្គទុកចិត្តឱ្យកាន់តួនាទីសំខាន់ៗនៅក្នុងព្រះបរមរាជ្យវាំង។ នីតិវិធីនេះបានកើតមានឡើងតាំងពីមុនព្រះមហាក្សត្រ Bhumibol ចូលសុវណ្ណង្គត់ម៉្លះ ដោយឱ្យសញ្ញាថា ការឡើងគ្រង់រាជ្យបានកើតមានឡើង មុនពេលដែលការបញ្ចប់នៃការគ្រង់រាជ្យព្រះបីតារបស់ទ្រង់មកម៉្លះ។ ព្រះអង្គក៏បានទំលាក់កម្រិតតួនាទីអ្នកទាំងឡាយណាដែលបានធ្វើការឱ្យបីតារបស់ទ្រង់ កាលពីអតីតកាល ហើយណែនាំក្រុមមុខមាត់ថ្មីដើម្បីចាត់ចែងការងារ នៅក្នុងនោះរាប់បញ្ចូលទាំងការិយាល័យទ្រព្យសម្បត្តិគ្រង់រាជ្យផងដែរ។
ក្នុងគ្រាជាមួយគ្នានេះផងដែរ ព្រះអង្គម្ចាស់ Vajiralongkorn បានលប់ចោលសត្រូវរបស់គាត់តាមរយៈការងារមួយចំនួនដូចជា មធ្យោបាយគ្មានត្រាប្រណី។
ឧទាហរណ៍ ដូចជាការស្លាប់ដ៏អាថ៍កំបាំងនៅក្នុងពន្ធនាគាររបស់គ្រូទាយម្នាក់ឈ្មោះ Sucha- ritpolwongse Suriyan ខណៈដែលកំពុងរងការចោទប្រកាន់ពីការធ្វើអាជីវកម្មនូវការប្រើឈ្មោះព្រះអង្គម្ចាស់រូបនេះ ដើម្បីផលប្រយោជន៍របស់គ្រូទាយនោះ។
ចេញពីព្រឹត្តិការណ៍ខាងលើនេះ គេអាចសន្និដ្ឋានថា យោធាកំពុងធ្វើការជាមួយព្រះអង្គម្ចាស់ Vajiralongkorn ដើម្បីធ្វើឱ្យប្រាកដថា នៅក្នុងដំណាក់ការអន្តរកាលនេះ មិនមានការរំខាន់ដល់ផលប្រយោជន៍របស់ពួកគេទេ។ ប៉ុន្តែដៃគូថ្មីរបស់គាត់ប្រហែលជាមិនរួមចំណែកធ្វើឱ្យវិជ្ជមានដល់ អនាគតប្រជាធិបតេយ្យប្រទេសថៃឡើយ។
មិត្តភាពរបស់ព្រះអង្គម្ចាស់ Vajiralongkorn ជាមួយពួកយោធានឹងនៅតែបន្តការរាំងស្ទះដល់ដំណើរប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ។ និយាយមកដល់ចំណុចនេះគ្មានការបង្ហាញណាមួយឱ្យឃើញថា ព្រះអង្គ Vajiralongkorn មានចំណាប់អារម្មណ៍នៅក្នុងការលើកស្ទួយលទ្ធិប្រជាធិប តេយ្យឡើយ។ ផ្ទុយទៅវិញ ព្រះអង្គនៅតែបន្តការពឹងផ្អែកទៅលើច្បាប់ប្រមាថព្រះជេស្តាព្រះអង្គដើម្បីបំបិទមាត់អ្នកទាំងឡាយណាដែលរិះគន់របៀបការរស់នៅ និងអត្តចរិកផ្ទាល់ខ្លួនរបស់ទ្រង់។ ការបន្តការប្រើប្រាស់ច្បាប់នេះ ក្រោមការគ្រង់រាជ្យរបស់ទ្រង់នឹងមានផលប៉ះពាល់ជាអវិជ្ចមាន ដល់ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសថៃ។
ដ៏រាបណា ព្រះមហាក្សត្រថ្មីអង្គនេះមិនយល់អំពីតម្រូវការសម្រាប់រាជានិយមក្នុងការកែទម្រង់ នោះទេ ស្ថាប័នរាជានិយមនៅប្រទេសថៃនឹងទទួលរងហានិភ័យ។
សរសេរដោយលោក Pavin Chachaval គឺជាអ្នកសាស្ត្រាចារ្យជំនួយនៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យ Kyoto ហើយជាអ្នកសិក្សាស្រាវជ្រាវនៅឯមជ្ឈមណ្ឌលការសិក្សាសម្រាប់អាស៊ីអាគ្នេយ៍នៃសកលវិទ្យាល័យ California ៕

No comments:

Post a Comment