Tuesday, December 20, 2016

នៅថ្ងៃស្អែកនេះ លោក ហេង សំរិន នឹងជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងដល់ អ្នកសារព័ត៌មានទំាងអស់មេត្តាជ្រាបថា ប្រធានរដ្ឋសភា លោក  ហេង សំរិន  នឹងអនុញ្ញាត ឱ្យលោក វ៉ាង ហ្គូសៀង (WANG Guosheng) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទ នៃសភាប្រជាជនចិនទូទំាងប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ការជួបសម្តែងការគួរសមនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ព្រឹក នៅវិមានរដ្ឋសភា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីជូនដំណឹង ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទំាងអស់ អញ្ជើញចូលរួមយកព័ត៌មាន ក្នុងជំនួបសម្តែងការគួរសមនេះ តាមការគួរ៕

No comments:

Post a Comment