Tuesday, December 20, 2016

សកម្មភាព​ការងារ​សំខាន់ៗ របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុង​ដំណើ​ទស្សនៈ​កិច្ច​ នៅ​វៀត​ណាម

នៅម៉ោងប្រមាណ ១០:០០ ព្រឹកថ្ងៃទី ២០ ខែធ្នូ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០១៦។
សូមជម្រាបផងដែរថា មន្រ្តីសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមដែលបានមកទទួលស្វាគមន៍លោក ហ៊ុន សែន មានដូចជា លោក Mai Tien Dung រដ្ឋមន្រ្តីនាយកខុទ្ទកាល័យរដ្ឋាភិបាល លោក Thach Du អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និង លោក Dang Dinh Quy អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងមន្រ្តីសំខាន់ៗមួយចំនួនទៀត។ ក្នុងនោះក៏មាននិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសវៀតណាមក៏បានមកទទួលស្វាគមន៍ផងដែរ។
ក្រោយចុះពីយន្តហោះ លោក ហ៊ុន សែន បានអញ្ជើញទៅ គោរពវិញ្ញាណក្ខ័ន្ឋ និងបំពាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ និងយុទ្ឋជនពលី នៅទីក្រុងហាណូយ និងដាក់កម្រងផ្កានៅវិមាន លោកប្រធាន ហូ ជីមិញ។ បន្ទាប់មកទៀត លោកបានអញ្ជើញទៅវិមានរដ្ឋាភិបាល។
បន្ទាប់មក លោក ហ៊ុន សែន នឹងចូលជូបសម្តែងការគួសម និងពិភាក្សាទ្វេភាគីជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងជូបពិភាក្សាដោយឡែកជាបន្ត ជាមួយនឹងថ្នាក់ដឹកនាំវៀតណាម ដូចជា លោក ង្វៀន ហ៊្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ត្រាន់ ដាយ ក្វាង (Tran Dai Quang) ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី ង្វៀន ធីគីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងដំណើទស្សនកិច្ចនេះ ក៏មានកិច្ចព្រមព្រៀងអនុស្សារណៈចំនួន៣នឹងត្រូវបានរំពឹងទុកថានឹងចុះហត្ថលេខាដោយរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងសមភាគីវៀតណាមផងដែរ ។ កិច្ចព្រមព្រៀងអនុស្សារណៈចំនួន៣នោះរួមមាន ទី១-កិច្ចព្រមព្រៀងនៃការផ្ទេរអ្នកទោស ទី២-សន្ឋិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលរដ្ឋមន្ត្រីក្រសួងយុទ្ឋធម៌នៃប្រទេសទាំងពីរជាអ្នកទទួលបន្ទុក និងពិភាក្សាគ្នាលើបញ្ហាទាំងពីរនេះ ទី៣-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និងគណកម្មាធិការជនជាតិ ហើយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាអ្នកពិភាក្សា និងទទួលបន្ទុកលើកិច្ចការងារនេះ។
នៅថ្ងៃទី២១ ខែធ្នូ លោក ហ៊ុន សែន នឹងអញ្ញើញទៅខេត្តឌុងណាយ ដើម្បីគោរពវិញ្ញាណខណ្ឌវីរ:ជនកម្ពុជា ដែលរកញ្ញាតិសណ្តានមិនឃើញដែលបានពលីជីវិតនៅថ្ងៃរំដោះប្រទេសកម្ពុជាពីរបបពលពត ដែលបានយកទៅបញ្ជុះនៅទីនោះ។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមប្រារពទិវាជ័យជម្នះថ្ងៃ៧មករា លើកទី៣៨ និងខូបទី៣៨ នៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយលោក ហ៊ុន សែន និងគណប្រតិភូរាជរដ្ឋាភិបាល នឹងអញ្ជើញមកដល់ប្រទេសវិញនៅល្ងាចថ្ងៃទី២១ ខែធ្នូ ៕





No comments:

Post a Comment