Tuesday, December 20, 2016

បទវិភាគ៖ តើ ពូទីន ប្រតិកម្មយ៉ាងដូចម្តេចចំពោះ ឃាតកម្មលើអគ្គរដ្ឋទូតរបស់ខ្លួននៅតួកគី ?

ប្រភពនៅក្នុងប្រទេសតួកគី បានស្តីបន្ទោសភ្លាមៗលើអ្នកគាំទ្រលោក Fethullah Gulen បុព្វជិតតួកគី ដែលរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក។
ឃាតកម្មលើអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីនៅទីក្រុង Ankara កាលពីថ្ងៃចន្ទកន្លងទៅនេះ គឺមិនទំនងជាមានឥទ្ធិពលខ្លំាងលើការប្រឈមមុខដាក់គ្នាផ្នែកការទូត និងយោធា ដែលកំពុងកើតមានឡើងនៅស៊ីរី ឬក៏លើទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុង Moscow និងរដ្ឋាភិបាលទីក្រុង Ankara នោះទេ។
ឃាតករ ត្រូវបានគេកំណត់អត្តសញ្ញាណបានហើយ គឺឈ្មោះ Mevlut Mert Aydintas អាយុ ២២ ឆ្នាំ សមាជិកប៉ូលិសបង្រ្កាបកុប្បកម្ម។ ឃាតកររូបនេះ បានបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី លោក Andei Karlov ដែលជាក់ស្តែងគឺដើម្បីប្រឆាំងទៅនឹងការពាក់ព័ន្ធរបស់រុស្ស៊ីនៅទីក្រុង Aleppo ប្រទេសស៊ីរី។
ឃាតកម្មនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានបាតុកម្មនៅប្រទេសតួកគីជុំវិញការគាំទ្ររបស់រុស្ស៊ីលើរដ្ឋាភិបាលលោក Bashar al-Assad។ ឃាតកររូបនោះត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងតំបន់របស់តួកគី។
ដោយការបាញ់សម្លាប់អគ្គរដ្ឋទូតលោក Andrei Karlov ឃាតករក៏បានប្រឆាំងទៅនឹងប្រទេសរបស់ខ្លួន ដែលឈរនៅម្ខាងក្នុងស្ថានភាពនៃអំពើឃោរឃៅនៅប្រទេសស៊ីរី។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តួកគីបានផ្លាស់ប្តូរជំហររបស់ខ្លួន ហើយបច្ចុប្បន្ន កំពុងសហការជាមួយប្រធានាធិបតីស៊ីរីលោក Bashar Assad ជាមួយរុស្ស៊ី និងអ៊ីរ៉ង់។
វាអាចថា គោលបំណងនៃការបាញ់សម្លាប់នេះ គឺដើម្បីបង្អាក់ដល់ទំនាក់ទំនងរវាងរុស្ស៊ី និងតួកគី ដែលបច្ចុប្បន្ន កំពុងមានការកើនឡើង បន្ទាប់ពីមានភាពល្អក់កករដល់ចំណុចទាបបំផុត គ្រាដែលតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីកាលពីឆ្នាំមុន។
ការបាញ់សម្លាប់នេះត្រូវបានថតជាប់ដោយកាមេរ៉ាសន្តិសុខនៅឯវិចិត្រសាល ចំពេលនាទីថតចម្លងមានដំណើរការ ដែលធ្វើឱ្យការធ្វើឃាតនោះ ត្រូវបានថតជាប់យ៉ាងច្បាស់។
វាមិនហាក់ដូចជាថា ឃាតកម្មនេះនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពនៅស៊ីរីនោះទេ។ កាលពីថ្ងៃអង្គារ កិច្ចប្រជុំត្រូវបានគ្រោងចាប់ផ្តើមឡើងនៅទីក្រុង Moscow ដោយមានការចូលរួមពីរុស្ស៊ី អ៊ីរ៉ង់ តួកគី ក៏ដូចជាភាគីផ្សេងទៀត ស្តីអំពីលទ្ធភាពការទូតមួយដើម្បីបញ្ចប់សង្រ្គាមដែលកំពុងកើតមានឡើងនៅស៊ីរី។
ផលប្រយោជន៍នៃប្រទេសទាំងបីនេះ គឺធំធេងជាងឧបទ្ទវហេតុ នៃការបាញ់សម្លាប់អគ្គរដ្ឋទូតនេះ។
ផលប្រយោជន៍របស់ប្រធានាធិបតីតួកគីលោក Erdogan ពាក់ព័ន្ធនឹងប្រទេសស៊ីរី គឺត្រូវបានកំណត់ដោយវិសាលភាពរបស់ពួកគេ។ គាត់ចង់ធានាថា ជនជាតិភាគតិច Kurdish នឹងមិនមានវត្តមាននៅតាមព្រំដែនរបស់ប្រទេសខ្លួន។
ផលប្រយោជន៍របស់លោក Putin គឺផ្សេងគ្នា
ដូចដែលបានបង្ហាញ ដោយការទម្លាក់គ្រាប់បែកមិនមានសមាមាត្ររបស់រុស្ស៊ីលើគោលដៅស៊ីវិល រួមទាំងសាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលក្មេងកំព្រានៅទីក្រុង Aleppo លោក Putin កំពុងជំរុញយុទ្ធសាស្រ្តដូចគ្នា ដែលមានប្រសិទ្ធភាពនៅក្នុងការប្រឆាំងទៅនឹងការងើបបះបោរនៅរដ្ឋ Chechnyan ប្រមាណជា ១០ឆ្នាំមកហើយ។
ជាមួយនឹងអ៊ីរ៉ង់ លោក Putin ចង់ឱ្យរដ្ឋាភិបាលលោក Assad មានស្ថិរភាព និងស្តារឡើងវិញនូវអធិបតេយ្យភាពរបស់គាត់លើប្រទេសស៊ីរីឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
នេះគ្រាន់តែជាដំណាក់កាលដំបូងរបស់រុស្ស៊ី នៅក្នុងគោលដៅបង្កើតអំណាចនៅក្នុងតំបន់ ដែលត្រូវបានគេទុកចោល ដោយសារតែការចាកចេញពីអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama៕

No comments:

Post a Comment