Tuesday, December 20, 2016

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្ដបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអនបានមានប្រសាសន័ថា ដើម្បីឱ្យ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាពអាជ្ញាធរត្រូវបន្តចុះត្រួតពិនិត្យ និងសម្របសម្រួល ជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយស្ត្រីដែលជាមន្ត្រីរាជការ ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាល សមាគមនារី ក្រុមចលនា ស្ត្រីរាជធានី មន្ទីរ ខ័ណ្ឌ សង្កាត់ និងផ្សារ ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក ក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោកស្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជារួមទាំងថ្នាក់ដឹកនាំកំពូលៗកម្ពុជា ជាពិសេស លោក ហ៊ុន សែន និងភរិយា បានយកចិត្ត ទុកដាក់ ជាពិសេសលើផ្នែកសមភាពយ៉ែនឌ័រ និងផ្តល់ឱកាសឱ្យស្ត្រីមានតួនាទីជាថ្នក់ដឹកនាំផ្នែកគោលនយោបាយ ដោយប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកនារីជាឆ្អឹងខ្នង និងជាចំណែកមួយដែលមិនអាខ្វះបានក្នុងគ្រប់សកម្មភាពទាំងអស់ ដើម្បីការអភិវឌ្ឍតាមមូលដ្ឋាន រួមទាំងភាពសុខសាន្តនិង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមាន ភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើ ការដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាពនៅទូទាំងរាជធានីភ្នំពេញតែម្ដង និងបានស្នើឱ្យបានស្នើឱ្យស្ត្រីបន្តផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមគោលនយោបាយនៃលទ្ធផលមហាសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាដែលបានសម្រេចកាលពីពេលថ្មីៗនេះ។
លោកស្រីថ្លែងបញ្ជាក់បន្ថែមថា បញ្ហាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អនិងមានប្រសិទ្ធភាពនោះ ដូច្នេះ អាជ្ញាធររាជធានីនិងនៅមូលដ្ឋាន ត្រូវបន្តចុះត្រួតពិនិត្យអំពីការធានា នូវការអនុវត្តការងារផ្ដល់អត្ដសញ្ញាណប័ណ្ណ ការងារផ្ដល់សំបុត្រកំណើត ការងារចុះបញ្ជីបញ្ចូលសមាជិកគ្រួសារ ការងារទំនាស់ដីធ្លី ផ្លូវ លូ ទឹកភ្លើង ការងារប្រកបអាជីវកម្ម  កសិកម្មពាណិជ្ជកម្ម និងលិខិត បទដ្ឋានគិតិ្ដយុទ្ធ ផ្សេងៗទៀត មានតែអាជ្ញាធរ រាជធានីនិងមូល ដ្ឋាន ដែលជាអ្នកសម្របសម្រួលផ្ទាល់ជូនពលរដ្ឋ៕






No comments:

Post a Comment