Tuesday, December 20, 2016

រាជរដ្ឋាភិបាល​កម្ពុជា និង​ឧត្តម​ស្នង​ការសិទ្ធិ​មនុស្ស នៃ​អង្គការ​សហ​ប្រជា​ជាតិ បាន​​សម្រេច​ចុះ MOU ជាថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការចុះកិច្ចព្រមព្រៀងនេះ គឺជាការប្រកាសអំពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្ត «កម្មវិធីសហប្រតិបត្តិការ បច្ចេកទេសលើវិស័យសិទ្ធិមនុស្ស» និងដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាតិ មាត្រា២ (កថាខ័ណ្ឌ៧) ដែលបានបញ្ជាក់ថា «ពុំមានបទបញ្ញត្តិណាមួយនៅក្នុង ធម្មនុញ្ញឱ្យ អ.ស.ប ចូលជ្រៀតជ្រែកកិច្ចការ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ»។

ក្រសួងការបរទេស ក៏បានប្រកាសថាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាយ៉ាងមុតម៉ាំក្នុងភាពជាដៃគូយ៉ាងពិតប្រាកដ និងស្មោះត្រង់ជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈនេះ ឱ្យមានប្រសិទ្ធិភាព និងពេញលេញ ដោយផ្អែកលើ ការគោរពគ្នាទៅវិញទៅមក និងពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សម្តៅពង្រឹងបន្ថែមនូវនីតិវិធីរដ្ឋ និងជំរុញលើកកម្ពស់ការការពារ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕

No comments:

Post a Comment